ទំព័រដើម ទេសចរណ៍ តើប្រាសាទទន្លេស្ងួតមានទីតាំងស្ថិតក្នុងទឹកដីខេត្តណាដែរ?

តើប្រាសាទទន្លេស្ងួតមានទីតាំងស្ថិតក្នុងទឹកដីខេត្តណាដែរ?

0 មត្តិ

សៀមរាប÷ ប្រាសាទទន្លេស្ងួតនៅក្នុងភូមិអង្គរក្រៅ ចំងាយពីទ្វារដីឆ្នាំងប្រហែល៥០០ម៉ែត្រនៅខាងជើងប្រាសាទនេះ ត្រូវបានគេស្ថាបនាឡើងអំពីថ្មភក់មានប៉មមួយបែរមុខទៅទិសកើត។ទិដ្ឋភាពប្រាង្គប្រាសាទទន្លេស្ងួត

យោងតាមការពិនិត្យស្រាវជ្រាវលើស្ថាបត្យកម្ម និងចម្លាក់ដែលតុបតែងលំអរប្រាសាទនេះគឺស្ថិតនៅក្នុងរចនាបទបាយ័ននារាជកាលព្រះបាទជ័យវរ្ម័នទី៧ចុងសតវត្សទី១២និងដើមសតវត្សទី១៣ ។

ឈ្មោះរបស់ប្រាសាទទន្លេស្ងួតដោយសារទន្លេនោះមានសភាពស្ងួតដែលគ្មានទឹកសោះឡើយ ពោលគឺកាលពីសម័យកាលមុនកន្លែងនេះមានទឹកតែក្រោយៗមកគ្មានទឹកទើបគេក៏ហៅថាទន្លេស្ងួតមានន័យស្មើនឹងពាក្យគោក ។

ប្រាសាទទន្លេស្ងួតនេ ត្រូវបានរៀបចំកែសម្រួលឡើងវិញបន្ទាប់ពីប្រើពេល២ឆ្នាំដើម្បីជួសជុលប្រាសាទទន្លេស្ងួតឲ្យមានរូបរាងល្អប្រណិតគួរជាទីចាប់អារម្មណ៏ពីមហាជន។ ប្រភពថាប្រាសាទបុរាណនេះ អតីតមន្ទីរពេទ្យបុរាណមួយក្នុងរាជ្យកាលព្រះបាទជ័យវរ្ម័នទី៧ ។

លោក ជា សារិទ្ធ បុរាណវិទូ និងជាប្រធានគម្រោងការដ្ឋានជួសជុលប្រាសាទទន្លេស្ងួតមានប្រសាសន៍ថា ក្រុមការងាររបស់លោកប្រើពេល២ឆ្នាំដើម្បីជួសជុលប្រាសាទទន្លេស្ងួតឱ្យមានរូបរាងពេញលេញឡើងវិញ។

គម្រោងជួសជុលចាប់ផ្តើមពីឆ្នាំ២០១៩និងបញ្ចប់នៅក្នុងឆ្នាំ២០២១លោករំលឹកថា ប្រាសាទនេះមានភាពទ្រុឌទ្រោមខ្លាំងនៅផ្នែកគ្រឹះហើយអ្នកជំនាញសម្រេចរុះរើប្រាសាទនេះទាំងស្រុងដើម្បីរៀបចំផ្នែកគ្រឹះឱ្យរឹងមាំឡើងវិញ ។ប្រាសាទក្រោយជួសជុលរួច

តាមការបញ្ជាក់របស់លោក ជា សារិទ្ធ ដំណើរការជួសជុលប្រាសាទទន្លេស្ងួននេះក្រុមការងារបានប្រើប្រាស់ថ្មថ្មីត្រឹមតែ៣ភាគរយប៉ុណ្ណោះគឺប្រើថ្មថ្មីចំនួន ១៦០ដុំនិងថ្មចាស់ចំនួន២,៤៤៥ដុំ។

ប្រាសាទនេះមានកម្ពស់១២ម៉ែត្របណ្តោយ១២ម៉ែត្រនិងទទឹង១០ម៉ែត្របច្ចុប្បន្ន ក្រុមការងារកំពុងត្រួសត្រាយព្រៃជុំវិញដើម្បីបើកបង្ហាញបរិវេណប្រាសាទឱ្យស្រឡះនិងលើកសោភ័ណភាពឱ្យល្អប្រសើរឡើងវិញ ងាយស្រួលភ្ញៀវទេសចរចូលទស្សនា ។

លោក ជា សារិទ្ធ បញ្ជាក់ថា ជាផែនការបន្ទាប់ ក្រុមការងាររបស់លោកនឹងរៀបចំថ្មរាយប៉ាយផ្នែកខាងមុខ ដើម្បីរៀបចំគម្រោងជួសជុលខ្លោងទ្វារ ចូលប្រាសាទនេះនាដំណាក់កាលបន្ទាប់ទៀត ៕

អត្ថបទពាក់ព័ន្ធ