ទំព័រដើម ព័ត៌មានជាតិ យោធា២នាក់ស្លាប់នៅទីលានសមយុទ្ធគ្រាប់ពិតនៅខេត្តស្ទឹងត្រែង

យោធា២នាក់ស្លាប់នៅទីលានសមយុទ្ធគ្រាប់ពិតនៅខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ សន្តិសុខ

0 មត្តិ

ស្ទឹងត្រែង÷ សាកសពនាយទាហាន២នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្រោយឮសម្លេងស្នូរគ្រាប់ផ្ទុះឡើងកាលពីព្រឹកថ្ងៃទី១៤មករា ឆ្នាំ២០២២មន្ត្រីយោធាទាំងពីរនាក់នោះមានឋាន:ជាពលបាលឯកម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ស្ថិតក្នុងចំណុចអូរតាឡាស់ ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។ទិដ្ឋភាពយុទ្ធជន មុនពេលស្លាប់

យុទ្ធ ជនដែលបានស្លាប់នោះ ឈ្មោះ យូម សុផានិត អាយុ៣០ឆ្នាំ មានកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយឡែក យុទ្ធ ជនម្នាក់ទៀតត្រូវបានប្រភពបង្ហើបថាមានដើមកំណើតនៅព្រៃសរាជធានីភ្នំពេញ ។

ករណីស្លាប់យោធាខាងលើដោយសារតែយុទ្ធជនបាញ់គ្រាប់មិនចេញមកខាងក្រៅហើយបានផ្ទុះនៅក្នុងកាងុងធ្វើឱ្យកាងុងកាំភ្លើងផ្ទុះបែករយះបណ្តាលឱ្យយោធាទាំងពីរនាក់ស្លាប់ដាច់ខ្លួនជាកំណាត់ៗ ។

មន្ត្រីយោធារួមអាវុធបានឲ្យដឹងថា ករណីបំផ្ទុះគ្រាប់នោះអាចមកពីខុសបច្ចេកទេស ទើបបណ្តាលឲ្យទៅជាបែបនេះ លោកថាលោកពិតជាសោកស្តាយចំពោះយុទ្ធជនយើងខ្លាំងណាស់ ៕

 

អត្ថបទពាក់ព័ន្ធ