ភ្នំពេញ÷ ព្រះទេវសត្ថាបណ្ឌិត ពឿយ មេត្តា ព្រះចៅអធិការវត្តខ្មែរទាំង៩នៅដែនដីពុទ្ធភភូមិប្រទេសឥឥណ្ឌា-នេប៉ាល់ និងជាព្រះចៅអអធិការវត្តកោះមេត្តាពោធិវវង្សរាជធានីភ្នំពេញ ត្រូវបានចាប់ផ្សឹកហើយនៅរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២២ម្សិលមិញ ។
មិនពេលចាប់ព្រះកាយគេបានឃើញ លិខិតចេញពីព្រះមន្ត្រីសង្ឃក្រុងភ្នំពេញ សម្តេច ឃឹម សន និមន្តឲ្យព្រះអង្គចូលខ្លួនទៅដោះស្រាយរឿងជម្លោះវត្តខ្មែរនៅប្រទេសជប៉ុនកាលពីវេលាម៉ោង២,១៥នាទីររសៀលនៅអាគារធិការជាជាតិតាមពាក្យបណ្តឹងរបស់លោកជំទាវ សៀង ចាន់ហេង ។
ក្រោយពីព្រះអង្គ ពឿយ មេត្តានិមន្តចូលទៅតាមការនិមន្ត របស់សម្តេច ឃឹម សន នោះក៏ត្រូវបានចាប់ព្រះកាយដោយចោទប្រកាន់ពីបទញុះញង់ឲ្យរើសអើងនិងក្លែងលិខិតសាធារណៈនិងអំពើដឹកនាំឲ្យបាតុកម្ម ។
ព្រះទេវសត្ថា ពឿយ មេត្តា មានព្រះជន្មាយុ៤៧ឆ្នាំជាព្រះសង្ឃបានផ្តើមបង្កើតវត្តអារាមនៅដែនដីពុទ្ធភូមិនៅឯប្រទេសឥណ្ឌា និង នេប៉ាល់បានច្រើនអារាមសរុប ៩វត្តដែលសុទ្ធសឹងបានកសាងឡើងដោយការផ្តួចផ្តើមរបស់ព្រះអង្គ ៕