ទំព័រដើម ទេសចរណ៍ អ្នកទេសចរណ៍ចាប់អារម្មណ៍រមណីដ្ឋានថ្មតាសច្ចំ

អ្នកទេសចរណ៍ចាប់អារម្មណ៍រមណីដ្ឋានថ្មតាសច្ចំ

ព័ត៌មានជាតិនិងទេសចរណ៍

0 មត្តិ

ខេត្តកំពត÷ រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ក៏ជាគោលដៅទេសចរណ៍កំពុងមានប្រជាប្រិយមួយទៀតនៅខេត្តកំពតរមណីយដ្ឋានធម្មជាតិមួយនេះស្ថិតនៅក្នុង ស្រុកទឹកឈូបង្កើតឡើងកាលអំឡុងឆ្នាំ២០១៥ដោយលោកញឹម វណ្ណដា ។ទិដ្ឋភាពរមណីយដ្ឋានថ្មតាសច្ចំ ដោយសារទឹកធ្លាក់ដ៏ស្រស់ស្អាតនិងទេសភាពជួរភ្នំដ៏គួរឱ្យទាក់ទាញបានធ្វើឱ្យទីនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
ដើម្បីធ្វើដំណើរទៅរមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ លោកអ្នកគ្រាន់តែចេញពីខេត្តកំពតតាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូ អ្នកនឹងចំណាយពេលប្រហែលជា ៣០នាទីទៅហួសរមណីយដ្ឋានទឹកឈូប្រហែល ៥ គីឡូម៉ែត្រ អ្នកនឹងបានឃើញផ្លូវបត់ចូលរមណីយដ្ឋាន ទឹកធ្លាក់ថ្មតាដាសច្ចំដោយត្រូវចំណាយពេលឡើងទៅប្រហែលពី១៥ទៅ២០នាទីទៀតទើបដល់ ។

តាំងពីផ្លូវចូលលោកអ្នកនឹងឮសំឡេងទឹកហូរតាមប្រឡាយក្បែរផ្លូវឥតដាច់ ដែលនាំអារម្មណ៍លោកអ្នកឱ្យនឹកដល់ទឹកធ្លាក់ដែលគួរឱ្យចង់ទៅលេងតាំងតែពីច្រកចូលរួចជាស្រេចទៅហើយនៅទីនោះលោកអ្នកនឹងឃើញស្លាកសញ្ញាបង្ហាញទិសដៅពីរគឺទី១ទឹកធ្លាក់ ថ្មតាដាសច្ចំនិងទឹកផុសតាដារូងចន្ទ ។ទិដ្ឋភាពរមណីយដ្ឋាន

សម្រាប់ទឹកផុសតាដារូងចន្ទទេសចរអាចបើករថយន្តឡើងដល់កន្លែងងូតទឹកនិងអង្គុយលេងបានដែរ ។ ទឹកផុសរូងតាចន្ទមិនសូវជាធំប៉ុន្មាននោះទេតែអាចឱ្យមនុស្សខ្ទង់ពី៥០ទៅ៦០នាក់ងូតទឹកដ៏ត្រជាក់ឆ្លុះដល់បាតយ៉ាងរីករាយក្នុងពេលដំណាលគ្នាហើយនៅលើនោះមានក្យុសមួយចំនួនសម្រាប់អ្នកទៅលេងជាលក្ខណៈក្រុមឬគ្រួសារជួលសម្រាកកម្សាន្តបាន។ទិដ្ឋភាពសម្រស់ រមណីដ្ឋាន

ឯទឹកធ្លាក់តាដាសច្ចំវិញ អាចធ្វើឱ្យលោកអ្នកនឿយហត់ក្នុងការឡើងទៅកម្សាន្តបន្តិច ព្រោះមានចម្ងាយឆ្ងាយជាង និងចោតជាងហើយមានមធ្យោបាយតែមួយសម្រាប់ឡើងទៅទីនោះគឺថ្មើរជើង។ប៉ុន្តែពេលទៅដល់លោកអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ដោយសារចំហាយទឹកធ្លាក់ដ៏ត្រជាក់ដូចទឹកកកកន្លែង អង្គុយលេង និងការគយគន់ទេសភាពពីកំពូលភ្នំដ៏ស្រស់ត្រកាលអាចថតរូបដេកលេងឬចុះងូតទឹកលេងយ៉ាងត្រជាក់ដល់បេះដូង ៕ ប្រភពះក្រុមទេសចរខ្មែរ

អត្ថបទពាក់ព័ន្ធ