ជីវិតមនុស្សស្រីនិងសង្គមតើមានអ្វីខ្លះដែលទាក់ទងគ្នា?
1-មានកូនមុនការគេថាចង់សប្បាយមិនឲ្យតំលៃខ្លួន។
2- ការហើយគ្មានកូនគេថាមកពីខាងស្រីមានបញ្ហា។
3- កការហើយមានកូនញឹកថាល្ងង់មិនចេះការពារខ្លួន
4- មានហើយកូនមិននៅថាប្រឹងពេកមិនចេះថ្នមខ្លួន
5 -ចាញ់កូនខ្លាំងក្រោកមិនរួចថាមាយាមិនចេះជំនះ
6- សំរាលកូនដោយវះកាត់ថាទំរន់កាលទម្ងន់មិនរហ័ស
7- កូនឧស្សាហ៏ឈឺថ្កាត់ថាមកពីម្តាយមិនចេះថែកូន
8- នៅផ្ទះមើលកូនថាអត់សមត្ថភាពចាំតែចាយលុយប្តី ។
9- ចេញធ្វើការថាស្រឡាញ់លុយពេកមិនគិតគ្រួសារ។
10-ស្រឡាញ់កូនពេកថាយើងកំណាញ់មិនចេះរាប់ញាតិ។
11- កូនធំឡើងទំរើសថាកាលនៅតូចម្តាយមិនចេះប្រដៅ ។
✓មនុស្សស្រីក្រោយរៀបការសំពាធតូចធំគ្រប់ទិស សូម្បីពរពោះបង្កើតកូនក៏ត្រូវឆ្លងកាត់មាត់ញាតិជជែក វែកញែកដៀមដាមនិងផ្លែផ្កា ។
✓បើបុណ្យសំណាងល្អ បានស្វាមីស្រឡាញ់យល់ចិត្ត ថ្នាក់ថ្នម នោះការលះបង់ក៏មានតំលៃគ្រួសារមានសេចក្តីសុខសុភមង្គល។
✓តែបើប៉ះស្វាម៉ីយកការសប្បាយខាងក្រៅជាធំ មិនគិតសុខទុក្ខប្រពន្ធកូននោះមួយជីវិតមនុស្សស្រីពិតជាទុក្ខជាន់លើទុក្ខកម្មជាន់លើកម្មហើយ ។
✓ចុះតើបច្ចុប្បន្នអ្នកកំពុងតែសិ្ថតក្នុងចំនុចទីប៉ុន្មានដែរ?
ឯកសារស្រាវជ្រាវ