ព្រះវិហារ÷មានករណីផ្ទុះគ្រាប់មីនតោនស្លាប់មន្ត្រីជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់ររបស់អង្គការដោះមីនកម្ពុជាស្ថិតក្នុងភូមិសែនតេជៈឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ទិដ្ឋភាពពេលក្រោយផ្ទុះមីន
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក បានបញ្ជាក់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ថាម៉ោងប្រមាណ១១និង៣០នាទីព្រឹកមានករណីផ្ទុះគ្រាប់មីនតោនស្លាប់ជំនាញដោះមីនចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។
អង្គការCSHDដែលគេស្គាល់ថាជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកេីតឡេីងនៅភូមិសែនតេជៈឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ។

រថយន្តនិង សពជនរងគ្រោះ
វាជាភាពចៃដន្យបំផុតមុនករណីគ្រោះថ្នាក់ស្លាប់អ្នកដោះមីនកេីតឡេីង ប្រហែលជា២០នាទីមុន នៅក្នុងភូមិដដែលក៏មានករណីផ្ទុះគ្រាប់ ខណៈអ្នកភូមិបានដុតសំអាតដីដើម្បី ដាំដំឡូងបណ្តាលឲ្យស្លាប់ប្រជាពលរដ្ឋម្នាក់ផងដែរ ។ ដោយ : តាក្របី