ទំព័រដើម ទេសចរណ៍ វត្តព្រះធាតុបាស្រីទឹកដីខេត្តត្បូងឃ្មុំ បង្កប់អាថ៌កំបាំង

វត្តព្រះធាតុបាស្រីទឹកដីខេត្តត្បូងឃ្មុំ បង្កប់អាថ៌កំបាំង

ព័ត៌មានជាតិ ទេសចរណ៍

0 មត្តិ

ខេត្តត្បូងឃ្មុំ÷ ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ វត្តនេះ មានចម្ងាយ៤៣គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ យើងអាចធ្វើដំណើរកាត់ផ្លូវជាតិលេខ១១បត់ចូលតាមទៅខាងត្បូងផ្សារអូររាំងឪហើយបន្តរហូតនោះនឹងបានឃើញ។

ទិដ្ឋភាព ប្រាសាទព្រះធាតុ

នៅក្នុងខាងមុខវត្តព្រះធាតុបាស្រីអមសងខាងផ្លូវចូលវត្ត មានគ្រឹះបា្រសាទបុរាណចំនួន២ធំៗ ដែលសាងសង់អំពីថ្មបាយក្រៀមហើយផ្នែកខាងស្ដាំដៃគេហៅថាវិហារ គុហ៍និងផ្នែកខាងឆ្វេងដៃហៅថាវិហារព្រះបរនិពាន្ដ ។

ចំណែកនៅក្នុងបរិវេណវត្តព្រះធាតុបាស្រីមានប្រាសាទបុរាណមួយកសាងឡើងអំពីថ្មភក់់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជសង់រាងជាការេដែលមានទំហំ១៥ម គុណ ១៥ម កម្ពស់៣៣ម។

វិសាលភាពប្រាសាទពីលិចទៅកើតប្រវែង១,២៥០ម ពីត្បូងទៅជើងប្រវែង៣០០ម ដែលបុរាណ ណាចារបានកំណត់តាមក្បួន បុព្វបុរសខ្មែរនៃយើង ។

នៅអមសងខាងផ្លូវចូលវត្តព្រះធាតុមានគ្រឹះប្រាសាទពីរទៀត ដែលសាងសង់ពីថ្មបាយក្រៀម នៅផ្នែកខាងស្តាំដៃគេហៅថា ប្រាសាទវិហារគុហ៍ នៅផ្នែកខាងឆ្វេងដៃហៅថាប្រាសាទព្រះចូលបរិនិព្វាន និងមានគ្រឹះ ប្រាសាទផ្សេងៗទៀតនៅខាងជើងវត្ត ដែលសព្វថ្ងៃគ្រឹះប្រាសាទទាំងអស់នោះ ត្រូវបានគេសាងសង់សំណង់ថ្មីសង់ពីលើគ្រឹះនោះអស់ហើយ ។

យ៉ាងណាមកទល់នឹង បច្ចុប្បន្ននេះ ប្រជាកសិករខ្មែរ និងអ្នកស្រុកផងទាំងពួង បានតែងតែ ទៅបន់ស្រន់បួងសួង សុំសេចក្តីសុខ ពីទស្សបរមី របស់បា្រសាទ ព្រះធាតុបាស្រី ដោយពួកគេ ជឿជាក់ថា ពិតជាសក្ត័សិទ្ធិ ទៅតាមការបន់ស្រន់បួងសួងនោះ ។សំណង់ថ្មីសង់លើខឿនចាស់

ជាជំនឿសម័យដើម គេតែងនិយាយតៗគ្នាថា ទស្សបារមី ទួលប្រាសាទព្រះធាតុបាស្រី នេះមិនត្រូវបាន អនុញ្ញាតឱ្យស្ត្រី មានគភ៌ដើរ កាត់មុខ ប្រាសាទបុរាណនេះឡើយ បើហ៊ានដើរ ទារកក្នុងផ្ទៃ នៃមាតា នោះច្បាស់ជាចេញចាកពី ផ្ទៃនាងមិនខាន ដោយជំនឿ មកបែបនេះ ទើបនាបច្ចុប្បន្ន នៅមាន មនុស្សមកលេងនិង បន់ស្រន់ជាប្រចាំ ៕ដោយ: ត្បូងពិឃាត

អត្ថបទពាក់ព័ន្ធ