ខេត្តព្រះសីហនុ÷បន់ទេសចរណ៍កោះក្របីស្ថិតនៅលើដីកោះក្របី នៅនៅទីរួមខេត្តព្រះសីហនុ រមណីយដ្ឋានដ៏ប្រណីតនេះមានវីឡាតូចធំចំនួន៤០នៅជុំវិញទិដ្ឋភាពធម្មជាតិសុទ្ធសាធក្នុងផ្ទៃក្រឡានៃកោះប្រមាណ១២ហហិកតា។

ទិដ្ឋភាពកោះក្របី
ទឹកដីកោះដ៏ពិសិដ្ឋនេះខ្ពស់ពីណេវ៉ូទឹកសមុទ្រ៤២ម៉ែត្រវីឡាទាំងអស់ត្រូវបានប្រើប្រាស់សម្ភារៈរឹងមាំទាន់សម័យស្របតាមស្តង់ដារអន្តរជាតិ វិឡានីមួយៗរួមបញ្ចូលបន្ទប់គេងដាច់ដោយឡែកបន្ទប់ទទួលភ្ញៀវ អាងហែលទឹកវេរ៉ង់ដារធំទូលាយងាយស្រួលអង្គុយលំហែកាយខាងក្រៅផ្ទះនិងអាងងូតទឹក បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ ។
ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃសម្រស់ដីកោះបង្កើតបាន ជាផ្ទាំងទស្សនណីភាព មើលឃើញសម្រស់ផ្ទៃទឹកសមុទ្រ វែងដាច់កន្ទុយភ្នែក ខ្យល់បរិសុទ្ធ បង្កើតបានជា ឱសថការីនី ធ្វើឲ្យជាក់ច្បាស់ក្នុងអារម្មណ៍ គួរជាទីត្រេកត្រអាល នឹងសម្រស់ធម្មជាតិនេះណាស់ ៕ ដោយ:សមុទ្រ ស្នេហ៍កម្ម