ទំព័រដើម ព័ត៌មានជាតិ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិចំនួន១២ត្រូវបានក្រុមការងារបច្ចេកទេសធើ្វបច្ចុប្បន្នភាពគ្រឿងម៉ាសុីន

ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិចំនួន១២ត្រូវបានក្រុមការងារបច្ចេកទេសធើ្វបច្ចុប្បន្នភាពគ្រឿងម៉ាសុីន

ព័ត៌មានជាតិ ក្រុមបច្ចេកទេសក្រសួងមហាផ្ទៃ

0 មត្តិ

ភ្នំពេញ÷ ក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់តាំងក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យនិងធើ្វបច្ចុប្បន្នភាពថែទាំ បច្ចេកទេសប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា -CBMS- ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន១២ប៉ុស្តិ៍នៅតាមព្រំដែនកម្ពុជា ថៃ វៀតណាមនិងឡាវ ។

ទិដ្ឋភាពក្រុមបច្ចេកទេស

ក្រុមការងារបច្ចេកទេសបានឲ្យដឹងថាចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រុមការងារមានការឯកភាពពីថ្នាក់ដឹកនាំអន្តោប្រវេសន៍ នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា បានចាត់តាំងក្រុមការងារបច្ចេកទេស នៃការិយាល័យបច្ចេកវិទ្យា សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១-ទី២ និងអ្នកបច្ចេកទេសក្រុមហ៊ុន HSC ដឹកនាំដោយ លោកវរសេនីយ៍ទោ ជិន ចាន់ណា នាយរងការិយា ល័យបច្ចេកវិទ្យា បានចុះត្រួតពិនិត្យ និងថែទាំ រាល់ឧបករណ៍បច្ចេកទេស របស់ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា (CBMS) ជូនប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិចំនួន ១២ប៉ុស្តិ៍ ។សកម្មភាពត្រួតពិនិត្យរបស់ក្រុមការងារ សកម្មភាពក្រុមការបច្ចេកទេសចុះពិនិត្យតាមច្រកទ្វារ
នៅក្នុងដំណើរការចុះត្រួតពិនិត្យនិងថែទាំប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា(CBMS) របស់ក្រុមការងារបច្ចេកទេសដល់ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិមាន៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ- ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង-ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ- ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ- ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ-ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលបណ្តាប៉ុស្តិ៍ខាងលើត្រូវបានក្រុមការងារបច្ចេកទេសចុះទៅពិនិត្យនិង ណែនាំដល់មន្ត្រីនគរបាលដែលប្រចាំការនៅតាមបណ្តាប៉ុស្តិ៍ ឲ្យយល់ដឹងពីរបៀបប្រើប្រាស់កម្មវិធីថ្មីៗទាន់សម័យ ដើម្បីឲ្យដើរទៅតាមស្តង់ដារអន្តរជាតិដូចបណ្តាប្រទេសជឿនលឿនដែរ ៕ រូបភាព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

អត្ថបទពាក់ព័ន្ធ