ទំព័រដើម ទេសចរណ៍ មកដឹងពីរឿងរ៉ាវរបស់ភ្នំកូនដំរីដែលមនុស្សគ្រប់គ្នាពុំបានដឹង?

មកដឹងពីរឿងរ៉ាវរបស់ភ្នំកូនដំរីដែលមនុស្សគ្រប់គ្នាពុំបានដឹង?

ព័ត៌មាន ទេសចរណ៍

0 មត្តិ

ប៉ៃលិន÷បើមើលពីចម្ងាយភ្នំកូនដំរីមានរូបរាងដូចកូនដំរីលុតជង្គង់និងបោះប្រម៉ោយទៅខាងមុខហាក់កំពុងចង់តោងចាប់យកវត្ថុអ្វីមួយមកធ្វើជាចំណីដើម្បីឆី គ្រាដែលកំពុងស្រេកឃ្លានអាហារដូច្នេះភ្នំនេះមានជាប់ទាក់ទងនិងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាជាក់ស្តែង នៅមុនសម័យខ្មែរក្រហមពាក្យ​ស្រឡៅស្រឡូន ភ្នំកូនដំរីមានរំលេចយ៉ាងពិរោះរណ្តំចិត្តក្នុងបទចម្រៀងសម័យទសវត្សរ៍ឆ្នាំ៦០ផ្លាយគឺបទ(ម្លប់ដើមស្រឡៅ) ច្រៀងដោយ លោកតាស៊ីនស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា  ។ភ្នំកូនដំរីទិដ្ឋភាពទូទៅ

ទាក់ទងនឹងទីតាំងប្រវត្តិសាស្ត្រកងទ័ពតំបន់ភ្នំកូនដំរីត្រូវបានកាន់កាប់ដោយកងទ័ពខ្មែរក្រហមចាប់ពីថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩៨ជាឆ្នាំ ដែលប្រទេស កម្ពុជាបានបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ដោយសារការធ្វើសមាហរ ណកម្មរបស់ខ្មែរក្រហមដាក់តេអូសម្រាប់យកព័ត៌មាននៅត្រង់កន្លែងចង្កេះភ្នំកូនដំរី-ម្តុំស្តៅ- និងមានមូលដ្ឋាន​ទ័ពនៅទីនោះ ។

មិនឆ្ងាយប្រមាណពីភ្នំកូនដំរី ត្រង់អន្លង់ថ្ងាន់ជាប់មាត់ស្ទឹងមានទីតាំងកាំភ្លើងធំរបស់ខ្មែរក្រហមដ៏រឹងមាំ ដែលធ្វើឲ្យកងទ័ពសម័យរដ្ឋកម្ពុជា តែងបាក់ទ័ពនៅទីនោះ ពោលគឺសមរភូមិក្តៅ ស្នូរកាំភ្លើងលាន់សូរគ្រប់គ្រា ។

តំបន់ភ្នំកូនដំរីពីមុនធ្លាប់ជាព្រៃស្រោងសំបូរទៅដោយដើមខ្លុងត្បែងមានសត្វដំរីសត្វខ្លា និងមានរូង/ល្អាងអាថ៌កំបាំងនិងស័ក្តិសិទ្ធិផងដែរ ភ្នំនេះមានល្អាងប្រមាណ៩និងមានសត្វស្វា ក្ងោក រុក្ខជាតិឧសថបុរាណច្រើនប្រភេទ។ភ្នំកូនដំរី ខេត្តប៉ៃលិន

បច្ចុប្បន្ននេះដីព្រៃនៅតំបន់ភ្នំកូនដំរីកំពុងប្រឈមនឹងការដុតនិងការទន្ទ្រានកាន់កាប់យកដីធើ្វជាចំការដាំដំឡូង ស្វាយ បណ្តាលឲ្យព្រៃឈើត្រូវរលាយរលត់អស់រកតែឫសឈើដាំថ្នាំផឹកមិនបានផងនាសព្វថ្ងៃនេះ ភ្នំកូនដំរីស្ថិតក្នុងភូមិ៧៥ឃុំអូរអណ្តូងស្រុកសាលាក្រៅខេត្តប៉ៃលិន ៕

អត្ថបទពាក់ព័ន្ធ