ភ្នំពេញ÷ នៅសង្វៀថ្មី របស់ទូរទស្សន៍ថោនបានបើកទំព័រប្រដាល់គុនខ្មែរ ដើម្បីផ្សព្វផ្សាយពីសិល្បៈវប្បធម៌គុនខ្មែរចម្រុះក្នុងនៅគេបានឃើញវត្តមានរបស់កីឡាករឆ្នើមប្រចាំប្រទេសកម្ពុជា យើងជាច្រើនដួងផងដែរ មានឈ្មោះឡើងប្រកួតដណ្ដើមលុយលាន ។
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ថោន បានបង្ហាញតួលេខរបស់ កីឡាករ កម្ពុជាដូចជា÷
អ្នកលេងមុខសេដ អេលិត ចំរើន និង ត្រូវប៉ះជាមួយ កីឡាករ សេង ចៅជូន មកពី ខេត្តសៀមរាប ប្រកួត ប្រភេទទម្ងន់ ៦០Kg កីឡាករ វាន់ វឿន អ្នកលេងកាំភ្លើងភ្លោះ មកពីក្លិប ឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ នឹង ប៉ះលើ ជើងខ្លាំង រាហ៊ូមាស បាត់ដំបង កីឡាករ ឈុតសារី វណ្ណថង ពួកគេនឹងជួបគ្នា នៅថ្ងៃអាទិត្យ ទី៩ខែមករាឆ្នាំ២០២២ខាងមុខនេះហើយ ។
ក្រុមអ្នកគាំទ្រវិស័យគុនខ្មែរ បានលើកឡើងថា ពួកគេនឹង ពិបាកយកឈ្នះលើគ្នាណាស់ ព្រោះពួកគេ សុទ្ធតែ មានទេពកោសល្យខ្ពស់ក្នុងការប្រកួត លើសង្វៀនគុនខ្មែរ ដូចៗគ្នា ប៉ុន្តែអ្វីដែល ជាចំណុចខ្វះខាត របស់កីឡាករ និមួយៗនៅតែមានរៀងៗខ្លួន ។
អ្នកតាមដាន ការប្រកួត បានលើកឡើងថា កីឡាករ អេលិត ចំរើន មានភាគរយល្អ លើកីឡាករ សេង ចៅជូន ៧០% ចំរើនឈ្នះ ។ចំណែក កីឡាករ វាន់ វឿន និងកីឡាករ ឈុតសារី វណ្ណថង គឺ មានចំណុច ខ្លាំងខ្សោយមិនលើសខ្វះគ្នាប៉ុន្មានទេប៉ុន្តែបើគិតជាភាគរយ នោះ គឺ ៦០% ឈុតសារី វណ្ណថង ជាអ្នកឈ្នះ ឯ វាន់ វឿន មានភាគរយឈ្នះត្រឹមតែ៤០%ប៉ុណ្ណោះ ។