ទំព័រដើម ព័ត៌មានជាតិ ក្រុមកូដករធើ្វកូដកម្មទាមទារឲ្យក្រុមហ៊ុនកាសុីណូណាហ្គាវើលដោះស្រាយវិវាទការងារត្រូវចាប់ខ្លួន២៣នាក់ហើយ

ក្រុមកូដករធើ្វកូដកម្មទាមទារឲ្យក្រុមហ៊ុនកាសុីណូណាហ្គាវើលដោះស្រាយវិវាទការងារត្រូវចាប់ខ្លួន២៣នាក់ហើយ

ព័ត៌មានជាតិ សន្តិសុខសង្គម

0 មត្តិ

ភ្នំពេញ÷ គិតមកត្រឹមល្ងាចថ្ងៃទី៤ខែមករាឆ្នាំ២០២ ២នេះ ក្រុមបុគ្គលិកក្រុមហ៊ុនកាសុីណូ ណាហ្គាវើលដែលបានជ្រើសរើស យកការតវ៉ាដើម្បីទាមទារសិទ្ធិសេរីភាពរឿងវិវាទការងារជាមួយក្រុមហ៊ុន ។

ទិដ្ឋភាពចាប់ខ្លួនឈឺម សុីថរ មេសហជីព

ក្នុងនោះគេឃើញកម្មករកាស៊ីណូ ជាសមាជិកសហជិព ច្រើននាក់បានចេញមុខលើកបដា ធ្វើកូដកម្មដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនណាហ្គាវើលចេញមកដោះស្រាយរឿងរ៉ាវវិវាទការងារ ។

ប៉ុន្តែរហូតមកដល់ពេលនេះភាគីខាងក្រុមហ៊ុនបានសំរេចបិទផ្លូវចរចារជាមួយកូដកម្មករ ទើបពួកគេបានប្រើសិទ្ធិធ្វើកូដកម្មដើម្បីឲ្យភាគីខាងក្រុមហ៊ុនងាកមក រកតុចរចាររឿងវិវាទការងារឡើងវិញ ។

ជាក់ស្តែងយោងតាមរបាយការណ៍របស់អង្គការសង្គមស៊ីវិលបានឲ្យដឹងថាមនុស្សយ៉ាងហោចសរុប ២៣នាក់ដែលអាជ្ញាធរក្រុងភ្នំពេញបានចាប់និងធ្វើការចាប់ខ្លួន ហើយចោទប្រកាន់លើពួកគេថា មានមេក្លោងញុះញង់ឲ្យមានការចូលរួម ដើម្បីធ្វើកូដកម្ម ទាមទារលក្ខខណ្ឌច្បាប់ស្តីពីការងារ ។

សកម្មភាពរយញច្រាន កញ្ញា ឈឹម សុីថរ

គេសង្កេតឃើញសមត្ថកិច្ចបានព្យាយាម ចាប់ឃាត់ខ្លួន របស់កូដករជាបន្តបន្ទាប់ ក្នុងនោះនារសៀលម៉ោង៤ ថ្ងៃទី៤ខែមករា២០២២នេះ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ កញ្ញា ឈឹម សុីថូ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនរុញចូលឡាន កំពុងតែបន្តនិតិវិធីសាកសួរចម្លើយដែលអាជ្ញាធរបានចោទសួរ ។

ពាក់ព័ន្ធនឹងការចាប់ខ្លួនប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបិគ្គលិកកម្មករខ្មែរសហជីពក្រុមហ៊ុនណាហ្ គាវើល កញ្ញា ឈឹម សុីថរ ក្រុមអ្នកច្បាប់និងអង្គការការពារសិទ្ធិមនុស្ស កម្ពុជាបាន ហៅការឃាត់ខ្លួននេះថា ជារឿងគំនំគ្មានហេតុផល ពួកគេថាដូចប្រទេសគ្មានច្បាប់ទម្លាប់ ។

បែបណាក្តីគេសង្ឃឹមថា អាជ្ញាធរនឹងរកផ្លូវចរចាដើរតួជាអាជ្ញាកណ្តាលឲ្យភាគីខាងក្រុមហ៊ុន និងសហជីព ងាកមករកផ្លូវចរចារឡើងវិញ ដើម្បីបញ្ចប់វិវាទជាមួយក្រុមកូដករ ស្តារស្ថានភាពការងារឲ្យដូចដើមវិញ ៕

ទិដ្ឋភាពហ្វូងកូដករ ទាមទារសិទ្ធិសេរីភាពការងារ

 

អត្ថបទពាក់ព័ន្ធ