ភ្នំពេញ ÷ បុរសម្នាក់មានមុខរបររជា សន្តិសុខយាមសាលាមួយនៅភ្នំពេញ ឈ្មោះ ធា ចិន្តា មានអាយុ២០ឆ្នាំ មានលំនៅ ខេត្តកណ្ដាល បានដាក់ពាក្យបណ្តឹងនៅនាយប៉ុស្តិ៍នគរបាលដើម្បីឲ្យជួយអន្តរាគមន៍តាមរកម៉ូតូមកវិញ ។
ធី ចិន្តា បានឲ្យដឹងថា នៅថ្ងៃមួយរូបគេបានចងសម្ពន្ធ័មេត្រីជាមួយនារីម្នាក់ជាអ្នក ខេត្តត្បូងឃ្មុំ ឈ្មោះ ធារី ស្រីមាស មានអាយុ១៩ឆ្នាំ រស់នៅភូមិជីគរ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ពួកគេបានស្គាល់គ្នា នៅភ្នំពេញ ហើយបានស្រលាញ់គ្នា ដោយភាគីខាងប្រុស បានស្វែងរកការងារឲ្យខាងស្រី ធ្វើនិងបានចេញលុយថ្លៃ បន្ទប់ជួលស្នាក់នៅទៀតផង ។
ថ្ងៃមួយ រូបគេបាននាំ នាងជា សង្សារទៅលេង ផ្ទះមិត្តភក្តិស្រីម្នាក់ទៀត ដើម្បីបង្កើតបរិយាកាសហូបអាហារសាមគ្គីជាមួយគ្នា ស្រាប់តែពេលរូបគេដេកលក់ ព្រឹកឡើងថ្ងៃទី០២ខែមករាឆ្នាំ២០២២ ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១៨ និងកាបូបលុយ ជិត១០មុឺនរៀល ទៀតត្រូវនាង យកទៅទាំងអស់ ។
បុរសដដែលថា ម៉ូតូដែលនាងបានយកទៅនោះ ពាក់ស្លាកលេខ កណ្ដាល1Y-13 25 ក្រោយបាត់ម៉ូតូ និងនាងជា សង្សារ ធី ចិន្តា បានទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាល ដើម្បីឲ្យអន្តរាគមន៍ តាមរករបស់ទ្រព្យមកវិញ ។
ថ្លែងប្រាប់អ្នកសារព័ត៌មានយើងនារសៀលថ្ងៃទី៤មករា២០២២នេះ ថា នារីដែលលួចយក ម៉ូតូ របស់ខ្លួន ទៅនោះ នាងទៅដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយ ព្រោះគាត់ដឹងតាម GPS ដែលនាងយកទៅជាមួយទូរស័ព្ទផង ។ សន្តិសុខដែលជាបុរសរងគ្រោះ ថា ខ្លួនគេម្នាក់ឯង បើទោះណាដឹង អត្តសញ្ញាណរបស់នាងច្បាស់ហើយក៏ ពិបាកតាមរកដែរ លុយក្នុង កុងធនាគារ នៅក្នុងកាបូប ក្រហម ជាប់នឹងម៉ូតូ នាងប្រមូលទៅទាំងអស់ ។
ជាចុងក្រោយបើបងប្អូន ឬសមត្ថកិច្ចពាក់ព័ន្ធណា បានឃើញអត្តសញ្ញាណនាង ដូចក្នុងរូបថតខាងលើ មេត្តាស្ទាក់ទុកឲ្យផង រូបគេនឹងផ្តល់រង្វាន់ជូន ៕