ភ្នំពេញ ÷ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី គល់ យីស្នងការរងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងស៊ើបអង្គេតរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់និងគ្រឿងញៀនសរុបចំនួន១៨១គីឡូ, ៣៧០ក្រាម។
បាយការណ៍ចុះនៅថ្ងៃទី៤ ខែមករានេះ បានឱ្យដឹងថា នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២១ ម៉ោង ១៩និង៤៥នាទី កម្លាំងប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរ នូវសារធាតុញៀនខុសច្បាប់ ចំនួន០៣គោលដៅផ្សេងគ្នានិងឃាត់ខ្លួនមនុស្សចំនួនម្នាក់ជនជាតិវៀតណាម ។
គោលដៅទី១នៅចំណុចខុនដូជាន់ទី៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ខណ្ឌបឹងកេងកង រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុសអាយុ២៥ឆ្នាំជនជាតិវៀតណាម រឹបអូសបានសារធាតុញៀនចំនួន៥១Kg និងរថយន្ត ០១គ្រឿង។
គោលដៅទី២នៅចំណុចខុនដូ រិស៊ីដែន១០៥ ជាន់ទី៣ បន្ទប់ R៣០១ផ្លូវ១០៥សង្កាត់បឹងកេងកង២ខណ្ឌបឹងកេងកងរាជធានីភ្នំពេញនិងគោលដៅទី៣នៅចំណុចផ្ទះលេខ២៨២ផ្លូវ៤១សង្កាត់បឹងទំពុនទី១ខណ្ឌមានជ័យសមត្ថកិច្ចរឹបអូសបានគ្រឿងញៀនជាង១៣០Kg ។
ជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ស្តីពីគ្រឿងញៀនរបស់ព្រះរាជាណាច ក្រកម្ពុជា ។
សូមរំលឹកថា÷ថ្នាំញៀនត្រូវបានគេកត់សម្គាល់ពីសកម្មភាពជួញដូរ និងប្រើប្រាស់មានសន្ទុះខ្លាំងក្លានៅរាជធានីភ្នំពេញបើប្រៀបធៀបនិងឆ្នាំមុនៗ ឃើញថា ភ្នំពេញសព្វថ្ងៃអាត្រាជួញដូរកើនឡើងខ្ពស់ទ្វេរដង ៕