ទំព័រដើម ទេសចរណ៍ គំហើញថ្មីនៅរមណីយ៍ដ្ឋានភ្នំនាគសស្រុកក្រគរ

គំហើញថ្មីនៅរមណីយ៍ដ្ឋានភ្នំនាគសស្រុកក្រគរ

ព័ត៌មានទេសចរណ៍

0 មត្តិ

ពោធិ៍សាត់÷ រមណីយដ្ឋានភ្នំនាគស គឺជាគំហើញថ្មីដែលក្រុមអ្នកស្រាវជ្រាវកម្ពុជាបានរកឃើញតាមរយក្រសួងវប្បធម៌និងវិចិត្រសិល្ប:ខេត្តពោធិ៍សាត់កាលពីថ្មីៗកន្លងទៅ ។

គ្រោងចំលាក់ថ្មស្នាដៃដូនតា

រមណីយដ្ឋានខាងលើបើយើងធ្វើដំណើរចេញពីរាជធានីភ្នំពេញកាត់តាមផ្លូវជាតិលេខ៥ មកដល់ត្រង់ ឃុំ អន្សាចំបក់ស្រុកក្រគរ ខេត្តពោធិ៍សាត់ ម្តុំគីឡូម៉ែត្រលេខ១៣៥ ផ្លូវបំបែកភូមិក្បាលដំរីមានផ្លូវបត់ឆ្វេងមួយ រួចធ្វើដំណើរតាមផ្លូវក្រួសក្រហមចម្ងាយ១០គ.ម ទៀតនោះលោកអ្នកនឹងបានទៅដល់រមណីយដ្ឋាននោះហើយ ។
រមណីយដ្ឋាន​ភ្នំនាគសគឺស្ថិតក្នុង ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ស្រុកក្រគរ ខេត្ត​ពោធិ៍សាត់​ រមណីយដ្ឋាននេះទើបតែត្រូវបានអ្នកស្រាវជ្រាវរកឃើញថ្មីៗនឹងទេ និងជារមណីយដ្ឋានបង្កប់នូវរឿងរ៉ាវស្តីពីភូមិមនុស្ស បូរាណក្នុងនោះមានព្រះពុទ្ធរូបឆ្លាក់លើថ្មភ្នំជារចនាបទអង្គរទៀតផង ។

ទិដ្ឋភាពរួមនៃរមណីយដ្ឋាន ភ្នំនាគស

​យើងអាចទៅលេងកម្សាន្តនៅភ្នំនាគសនោះហើយនឹងបានគយគន់សព្វសត្វព្រឹកព្រៃ មានភ្នំហ៊ំព័ទ្ធ ប្រហែលប្រវែង៣គីឡូម៉ែត្រសម្រស់ល្អឆើតផ្ទាំងថ្មដាធំៗ នៅលើខ្នងភ្នំយើងអាចអង្គុយលេងកម្សាន្ត ឬទទួលទានអាហារ មើលទេសភាពពីលើខ្នងភ្នំដ៏វែងអន្លាយដើម្បីបំបាត់ការនឿយហត់ ។

អ្នកស្រុកនៅក្បែរភ្នំនាគស បានឲ្យដឹងថា ភ្នំនេះមានកម្ពស់ប្រមាណជា១៤០ម៉ែត្រ បង្កប់នូវអាថ៌កំបាំង រឿងរ៉ាវជាច្រើន នាសម័យបុរេប្រវត្តិ របស់បុព្វបុរសខ្មែរ ទន្ទឹមនឹងនេះព្រៃឈើបានដុះជាជួរៗប្រកបដោយមនោរម្យ វល្លិ៍ផ្កាព្រៃហាក់ត្រូវបានច្នៃជាសួនច្បារផ្កាចម្រុះពណ៌មីដេដាស់មានទាំងរូបសំណាកសត្វព្រៃនាសម័យដើម ដែលជាស្នាដៃដូនតាយើងឆ្លាក់ទុក ៕

ដោយ: តាមឿង

អត្ថបទពាក់ព័ន្ធ