បន្ទាយមានជ័យ÷អាគាររបស់ក្រុមហ៊ុនកាសុីណូមួយនៅក្រុងប៉ោយប៉ែតត្រូវបានឆាបឆេះដោយអណ្តាតភ្លើងបង្កការភិតភ័យដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១៥នាទី ឈានចូលថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ ។
ប្រពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថាករណីភ្លើងឆេះនេះបានបង្កឲ្យឆាបឆេះអាគារផ្នែកលើ អស់ចំនួន១បន្ទប់របស់ថៅកែ ឈ្មោះ ឃុនថៅ ជនជាតិថៃ បង្កឡើងដោយសារភ្លើងធូបអុជថ្វាយរាទេវតា ។
លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើ សមត្ថកិច្ចមិនទាន់បានដឹងនៅឡើយទេ ព្រោះមិនទាន់ មានពលរដ្ឋរាយការណ៍ជូន ៕