ទំព័រដើម ព័ត៌មានជាតិ រដូវកាលថ្មីសង្វៀនថ្មីរបស់ទូរទស្សន៍ថោនកំពុងចាប់អារម្មណ៍ពីអ្នកគុននិយម

រដូវកាលថ្មីសង្វៀនថ្មីរបស់ទូរទស្សន៍ថោនកំពុងចាប់អារម្មណ៍ពីអ្នកគុននិយម

0 មត្តិ

ព័ត៌មានកីឡា÷ រដូវកាលថ្មីនឹងមកដល់សម្រាប់សង្វៀនគុនខ្មែរថ្មីសណ្លាងរៀបចំឡើងដោយស្ថានីយទូរទស្សន៍ ថោនដែលឧបត្ថម្ភដោយក្រុមហ៊ុនដែកISI បានបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ពាន់រង្វាន់និងខ្សែក្រវាត់អមដោយទឹកប្រាក់៤០លានរៀលទៀតផង ។

គូដណ្ដឹមខ្សែក្រវាត់វគ្គជំរុះ

ព្រឹត្តិការណ៍ដ៏ធំនេះបានចាប់ផ្ដើមប្រារព្វធើ្វឡើងនូវថ្ងៃទី០២ខែមករាឆ្នាំ២០២២នេះតទៅដែលមាន កីឡាករឆ្នើមរបស់កម្ពុជាជាច្រើនរូបដើម្បីដណ្ដើមយកខ្សែក្រវាត់ក្នុងប្រភេទ៦០គីឡូក្រាម ។

សម្រាប់ព្រឹត្តិការណ៍នេះគេបានឃើញ វត្តមានកីឡាករចំនួន៤រូប សម្រាប់ឡើងដណ្ដើមខ្សែក្រវាត់វគ្គដំបូង ដូចជា÷ ១ កីឡាករ ម៉ន សាមេត ២ កីឡាករ វែង សុភក្ត្រ ៣ កីឡាករ ជ័រ ពៅ និង៤ កីឡាករ សូត្រ វាសនា ។ អ្នកទាំង៤នាក់នេះ និងវាយជំរុះជុំទី១ គឺ ម៉ន សាមេត ត្រូវជួបជាមួយ វែង សុភក្ត្រ ប្រភេទទម្ងន់៦០គីឡូក្រាម សម្រាប់ កីឡាករ ជើងចាស់ខ្លាច រខិនសម្បូរល្បិចរូបនេះ ពិបាកនឹងយកឈ្នះលើ កីឡាករ វែង សុភក្ត្រ ណាស់ ព្រោះ សា ម៉េត មានកម្ពស់ទាបជាងពេក ណាមួយកម្លាំងស៊ួស ក៏ចាញ់ប្រៀបនឹង វែង សុភក្ត្រ ។ បើគិតជា ភាគរយ គូនេះ៧០% វែង សុភក្ត្រ ទទួលបានជោគជ័យ ចំណែក កីឡាករ ម៉ន សាម៉េត ឱកាសឈ្នះលើ វែង សុភក្ត្រ មានភាគរយទាបជាងច្រើន ។

ចំណែកគូទី២ រវាងកីឡាករ សូត្រ វាសនា និង កីឡាករ ជ័រ ពៅ គឺភាគរយ មិនលើសគ្នាប៉ុន្មានទេ ព្រោះអ្នកទាំងពីរ មានកម្ពស់ស្មើគ្នា ហើយក្បាច់ទៀតសោត ក៏មិនលើសគ្នាផងដែរ ។ សម្រាប់ភាគរយ យកឈ្នះលើ ដៃគូ ជ័រ ពៅ ល្អត្រង់ចេះលេងផ្លែកែងបានល្អ ប៉ុន្តែមានចំនុចអាក្រក់ ត្រង់់ខ្សោយជើងក្រោម និង ឆាប់រហ័សអស់ កម្លាំងសួហ្វ សម្រាប់គូនេះ ជ័រ ពៅ ៦០% អាចយកឈ្នះ លើ សូត្រ វាសនាបាន ។ សម្រាប់កីឡាករ សូត្រ វាសនា មានចំណុចល្អ ត្រង់ចេះប្រើ រន្ទះជើងបានល្អ ប៉ុន្តែគេមាន ចំណុច អាក្រក់ត្រង់ បើកករខ្លាំងពេក និង មិនសូវធន់និងជំងឺ ៕

អត្ថបទពាក់ព័ន្ធ