ទំព័រដើម ព័ត៌មានជាតិ យុវសិស្សស្កាត់ពីភ្នំពេញមកប្រលងនៅខេត្តបន្ទាយមានជ័យត្រូវក្មេងទំនើងគប់ផុងលលាដ៏ក្បាលខកប្រលង

យុវសិស្សស្កាត់ពីភ្នំពេញមកប្រលងនៅខេត្តបន្ទាយមានជ័យត្រូវក្មេងទំនើងគប់ផុងលលាដ៏ក្បាលខកប្រលង

0 មត្តិ

បន្ទាយមានជ័យ÷យុវសិស្សម្នាក់ស្កាត់ពីភ្នំពេញមកប្រលងបាក់ឌុបនៅក្រុងប៉ោយប៉ែតត្រូវក្រុមក្មេងទំនើងគប់ផុងលលាដ៏ក្បាលដឹកទៅសង្គ្រោះនៅភ្នំពេញ
វិញទាំងយប់ក្រោយគ្រូពេទ្យថាផុងលលាដ៏ក្បាល ។

ពេលសង្គ្រោះបឋម

ហេតុការណ៍កើតឡើងកាលពីម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២១នៅត្រង់ចំណុច(ហួសស៉ាមបូរីជួសជុសទូរសព្ទ័)ស្ថិតក្នុងផ្លូវដើម ពុទ្រា ភូមិក្បាលស្ពាន២សង្កាត់និងក្រុងប៉ោយប៉ែត ។

ប្រភពពីយុវសិស្ស ដូចគ្នាបានឲ្យដឹងមកថា÷មុនកើតហេតុពួកគេបានចេញដំណើរមកពីក្រុងភ្នំពេញដើម្បីប្រលងយកសញ្ញាបត្របាក់ឌុប”ទុតិយភូមិ”នៅបន្ទាយមានជ័យ ប៉ុន្តែពេលមកដល់ផ្ទះឯក្រុងប៉ោយប៉ែតពួកគេ បាននាំគ្នាទៅហូបស៊ុបរួចជិះម៉ូតូសំដៅទៅផ្ទះវិញ ។បានជួបមិត្តភក្តិផ្សេងជិះម៉ូតូ២គ្រឿងឈប់ជជែកគ្នាបានបន្តិចក៏បែកគ្នា មួយសន្ទុះក្រោយមកស្រាប់តែដល់ត្រង់ចំណុចងងិតកន្លែងតើកហេតុមានម៉ូតូ១ជិះលឿនមកពីទិសលិចគប់ពីក្រោយបណ្តាលឲ្យត្រូវអ្នកជិះក្រោយផុងលលាដ៏ក្បាល ។

យុវសិស្សខេមរា ពេលពេទ្យព្យាបាល

ក្រោយរងគ្រោះមិត្តភក្តិរបស់សិស្ស ឈ្មោះ ខេមរា បាននាំទៅគ្លិន នគរ រាជ្យ ដោយសភាព មុខរបួសជ្រៅឈាមហូរច្រើនមកក្រៅមិនឈប់គ្រូពេទ្យប្រាប់ឲ្យយកអ្នកជំងឺ បន្តទៅមន្ទីរពេទ្យឯកទេសរាជធានីភ្នំពេញ ។

ម្ចាស់គ្លីនិកបានឲ្យដឹងមកថា ស្ថានភាពអ្នកជំងឺគឺផុងលលាក្បាល ជុចចូលខួរក្បាលត្រូវនិងវត្ថុរឹង លោកថា អ្នកជំងឺត្រូវតែទៅសង្គ្រោះជាមួយគ្រូពេទ្យជំនាញនៅរាជធានីភ្នំពេញទើបបានព្រោះឈាមហូរមករហូត ។

ក្រោយកើតហេតុភ្លាមៗឪពុកយុវសិស្សថាគាត់មិនទាន់បានដាក់ពាក្យបណ្តឹងសារទុក្ខនៅឡើយទេព្រោះរវល់តែ ដឹកកូនទៅសង្គ្រោះនៅភ្នំពេញទាំងយប់ ។

បែបណាក្តីមកទល់និងម៉ោងនេះសមត្ថកិច្ចមិនទាន់រកមុខអ្នកប្រព្រឹតឃើញនៅឡើយទេ ។

ចំណែកម្តាយយុវសិស្ស ដឹងតែអង្គុយយំ ព្រោះអាណិតដល់កូនជាទីស្រលាញ់ ហើយនិយាយថា កូនប្រុសរបស់គាត់នឹងខកខានប្រលងយកសញ្ញាបត្រ “ទុតិយភូមិ” បាក់ឌុប១ឆ្នាំហើយ ។ គាត់ថាសមត្ថកិច្ចនឹងមានតំរុ៉យលើជនសង្ស័យជាមិនខាន ព្រោះបើពួកគាត់យកចិត្តទុកដាក់លើករណីនេះ ៕ ដោយ: អូរជ្រៅ

អត្ថបទពាក់ព័ន្ធ