ខេត្តរតនគិរី÷ ទឹកជ្រោះកាចាញជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលសម្បូរទៅដោយទេសភាព ពណ៌បៃតង ទឹកជ្រោះដ៏ស្រស់ស្អាតនិងម្លប់ឈើដ៏ត្រជាក់គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិអាចលេងទឹកឬហែលទឹក ដើរឆ្លងស្ពានយោល ទស្សនាទេសភាពព្រៃភ្នំ តូបសម្រាប់អង្គុយញ៉ាំអាហារ និងចំណុចផ្សេងៗទៀត។

ទិដ្ឋភាពស្ពានយោលកាចាយ
ទឹកជ្រោះកាចាញស្ថិតក្នុងឃុំកាចាញ ស្រុកបានលុង ខេត្តរតនគិរី ទឹកជ្រោះនេះមានចម្ងាយ ៨ គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៧៨ ក្នុងចម្ងាយផ្លូវប្រមាណ៣គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី នៅខាងឆ្វេងដៃយើងនឹងមកដល់ផ្លូវបំបែកចូលទៅកាន់ទឹកជ្រោះកាចាញមានស្លាកសញ្ញាសម្គាល់ រួចយើងត្រូវបន្តដំណើរតាមផ្លូវនោះប្រមាណ៥គីឡូម៉ែត្រទៀត យើងនឹងទៅដល់ទីតាំងទឹកជ្រោះហើយ៕