បន្ទាយមានជ័យ÷នារសៀលថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ពលរដ្ឋថៃយ៉ាងហោចណាស់២៣នាក់ត្រូវបានអាជ្ញាធរកម្ពុជា ប្រគល់ជូនអាជ្ញាធរថៃវិញនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ជនជាតិថៃពេលរំដោះបានការបង្ខាំងតាមបនល្បែង
ប្រភពព័ត៌មានបានឲ្យដឹងថា ពលរដ្ឋថៃទាំង២៣នាក់នោះត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយស្ថានទូតថៃធ្វើការរំដោះចេញពីទីតាំងបនល្បែងខុសច្បាប់ ដែលថៅកែជាជនបរទេស។
ប្រភពដដែលថា កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា បានចូលទៅរំដោះបានជនជាតិថៃ ម្នាក់នៅកាសុីណូ មួយកន្លែងទីតាំងនាគទិព្វ ជាប់ពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សជំរិតទារប្រាក់ខុសច្បាប់ ។ប្រភពបញ្ជាក់ថាករណីនេះសមត្ថកិច្ចកម្ពុជាយើង មិនដែលបានដឹងនោះទេគឺដឹងតាមកិច្ចអន្តរាគមន៍របស់ទូតថៃមកវិញទេតើព្រោះជនរងគ្រោះគេប្តឹងទៅស្ថានទូត ។

សមត្ថកិច្ចថៃមកទទួលពលរដ្ឋថៃ
ចំណែកមន្ត្រីសមត្ថកិច្ចម្នាក់បានឲ្យដឹងថាក្រុមជនជាតិថៃដែលត្រូវបានរំដោះចេញពីកន្លែងបង្ខាំងនានានោះយកទៅផ្ញើទុកនៅទីបញ្ជាការស្រាលនគរបាលវរការពារព្រំដែនគោកលេខ៩១១ក្រុងប៉ោយប៉ែតតមកទើបរៀបចំបញ្ជូនទៅប្រទេសកំណើតវិញ។

ជនជាតិថៃដែលរំដោះបានពី ការបង្ខាំងខុសច្បាប់
ចំណែកលោក អ៊ុយ អ៊ូ ថៅកែកាស៊ីណូម្នាក់នៅក្រុងប៉ោយប៉ែត និងជាម្ចាស់អាគារនាគទិព្វមានទូនាទីជា នគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតពាក់សក្តិ៣ បានលើកឡើងជុំវិញករណីជនជាតិថៃចោទ ម្ចាស់អនឡាញថា បានបង្ខាំងលោកថា÷តាមពិតទៅ ពួកបុគ្គលិកថៃហ្នឹង ខ្ចីលុយថៅកែចាយហើយសងគេមិនទាន់គ្រប់ ចង់ឈប់ធ្វើការ អីចឹងថៅកែគេទារឲ្យសងប្រាក់គេ គ្រប់ចំនួនសិនបានចេញបាន បើសងមិនគ្រប់គេមិនអោយចេញទេ ។

ពលរដ្ឋថៃ ពេលនៅ៩១១ ត្រៀមលក្ខណៈបញ្ជូន
លោក អ៊ុយ អ៊ូ ដដែលបានបញ្ជាក់ថាមេអនឡាញសព្វថ្ងៃមិនសូវមាន ជនជាតិចិនទេ ច្រើនតែពួកឥណ្ឌូនេស៊ី និងម៉ាឡេស៊ី លោកថា ចិន ស្ងាត់ជាងមិនឆ្ងាយណាស់ ។
ចំណែកលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២១ លោកថាមានករណី ជនជាតិថៃ ត្រូវរំដោះមែន ព្រោះទូតគេអន្តរាគមន៍មកយើងលោកថា ឥឡូវកលករថៃ ត្រូវរក្សាទុកនៅ បន្ទាយនគរបាល លេខ៩១១រងចាំបញ្ជូនត្រឡប់ទៅវិញ ។
យ៉ាងណាក៏ដោយជុំវិញករណីបនល្បែង អនឡាញ ខុសច្បាប់នៅក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ ត្រី កែវ នី អនុនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មរបស់ ក្រសួងមហាផ្ទៃប្រចាំក្រុងប៉ោយប៉ែតបានឲ្យដឹងថា សព្វថ្ងៃកាស៊ីណូនៅក្រុងប៉ោយប៉ែតមិនទាន់បើកដំណើរការនៅឡើយទេ។

ទូស្លុតម៉ាសុីនប្រាញ់ត្រីខុសច្បាប់
គ្រាន់តែត្រៀមខ្លួននឹងបើកឡើងវិញ ពេលច្រកព្រំដែនបើកដំណើរការ ។ ការឡើង របស់លោក កែវ នី គ្រាន់តែភាសាលួងលោមសតិអារម្មណ៍ ខ្លួនគាត់តែ ប៉ុណ្ណោះធាតុពិតបនល្បែង ON Line បានបើកយ៉ាងពេញបន្ទុកគ្រប់កាស៊ីណូទាំងអស់ បើសរុប រាប់រយទីតាំងទៀតផង។ សំនួរ សួរថាហេតុបានជាលោក ឧត្តមសេនីយ៍ត្រី កែវ នី ប្រឹងបិទបាំងទីតាំងបនល្បែងដើម្បីអ្វី ?បើជាល្បែងខុសនិងច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជាម្តេចលោកមិនបង្ក្រាប? ឬមួយល្បែងអនឡាញទាំងនោះគេទទួលបានអាជ្ញាប័ណ្ណពីលោកហើយទេដឹង? ក្រុងប៉ោយប៉ែតគេនិយមបើកល្បែងកាសុីណូ On Line គ្រប់ទិសទីទាំងតាមបន្ទប់ជួលនិងអាគារខ្នាតយក្សប្រហែលជាសុទ្ធតែមានច្បាប់មានអាជ្ញាប័ណ្ណត្រឹមត្រូវហើយមើលទៅ ? ។

នាគទិព្វបណ្តុំដោយអនឡាញ
សូមរំលឹកថាកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់កំហិត មិនអនុញ្ញាតឲ្យកាស៊ីណូ អនឡាញនោះទេ បើមានជនណាខិលខូចលួចបើក អាជ្ញាធរត្រូវតែបង្ក្រាប ជាពិសេសសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ នាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្មនេះតែម្តង ដែលមានជំនាញខាងបង្ក្រាបប៉ុន្តែត្រជាក់ត្រជុំណាស់ សុខសប្បាយជារៀងរហូត ! ។
សូមរំលឹកថា÷ករណីចាប់ជំរិតនៅកាសុីណូមួយនៅក្រុងព្រះសីនហនុកាលពីប៉ុន្មានថ្ងៃមុនត្រូវបានអាជ្ញាធរចុះទៅបិទនិងដកហូតច្បាប់អាជីវកម្មកាស៊ីណូជាបណ្ដោះអាសន្នដោយឡែកក្រុងប៉ោយប៉ែតជនជាតិថៃសរុប២៣នាក់ត្រូវរំដោះបានពីកន្លែងបង្ខាំងមនុស្សដូចគ្នា និងក្រុងកំពង់សោមដែរ តែសមត្ថកិច្ចនិងអាជ្ញាធរធ្វើជាមិនដឹងខ្យល់តើច្បាប់ទុកនៅឯណា ? ៕ ដោយ សច្ចៈ