ទំព័រដើម ព័ត៌មានជាតិ ឯកឧត្តមមេបក្សខ្មែរក្រោកចេញប្លន់លោកជំទាវសង្ស័យតែរោគចិត្ត?

ឯកឧត្តមមេបក្សខ្មែរក្រោកចេញប្លន់លោកជំទាវសង្ស័យតែរោគចិត្ត?

0 មត្តិ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២១ខែធ្នូ ឆ្នាំ ២០២១ ប្រភពព័ត៌មានដែលអង្គភាពសុីក្លូខ្មែរប៉ុស្តិ៍យើងទទួលបានគឺ អ្អ្នកមេគំនិតក្នុងប្រតិ្តការណ៍ប្លន់លោក ជំទាវ អ៊ាន សៀវមី គឺជាប្រធាន ​គណបក្ស​ខ្មែរ​ក្រោក ឈ្មោះ សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ដែលបាន​សារភាព​បឋម​ថាខ្លួន​ពិតជា​បាន​ដឹកនាំ​បក្ខពួក​ ធ្វើ​សកម្មភាព​​ប្លន់​គ្រឿង​ពេជ្រ​របស់​លោកជំទាវ ឈ្មោះ​ អ៊ា​ន សៀវ​ម៉ី ពិតមែន។

ភូមិគ្រឹះមេចោរ

នេះ​បើ​យោងតាមសម្តី ​លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្ភ្នំពេញបានផ្តល់មក​អ្នក​សារព័ត៌​មាននា​ព្រឹក​ថ្ងៃ​ទី​២១ខែធ្នូ ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ករណីបង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធនេះ សមត្ថកិច្ចបានចុះព្រមៗគ្នា ទាំងកងកម្លាំង នគរបាល រាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថ ក្នុងនោះលោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បានកំណត់បានមុខសញ្ញាមុន ឈានដល់ឃាត់ខ្លួនមនុស្ស​ពាពាក់ព័ន្ធចំនួន១២​នាក់ស្រី​៣​នាក់​ ដែល​ពួកគេ​នៅ​ក្នុង​វីឡា​មួយស្ថិត​នៅ​ក្នុង​បុរី ប៉េង​ហួតផ្លូវ៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ទិដ្ឋភាពមុខភូមិគ្រឹះមេចោរ

ទន្ទឹមនឹងនេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រមូល​បាន​គ្រឿង​ពេជ្រ​មក​វិញ និង​ដកហូត​អាវុធ​ចំនួន​៥​ដើម-វែង​១​ដើម និងខ្លី​៤​ដើដើម និង​ដកហូត​នូវ​វត្ថុ​តាង​មួយ​ចំនួន​ទៀតផង  ។

នេះជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាហើយដែលអ្នកតំណាងរាស្ត្រ ប្រែក្លាយជាមេចោរប្លន់បង្កការភ័យខ្លាច ក្នុងសង្គមជាតិ តើឯណាទៅជា ធម្មិកជន របស់ប្រទេសកម្ពុជា ?៕

អត្ថបទពាក់ព័ន្ធ