សៀមរាប÷ ប្រាសាទព្រះខន្ធ័ច្រកចូលសំខាន់របស់ប្រាសាទនេះស្ថិតនៅទិសខាងកើត ប៉ុន្តែភ្ញៀវទេសចរអាចចេញចូលពីទិសខាងលិច ឬទិសខាងជើងក៏បានដែរ។ នាខែវិច្ឆិកា ឆ្នាំ១៩៣៩ លោក មូរីស៍គ្លេសជាមន្ត្រីអភិរក្សអង្គរបានរកឃើញសិលាស្ដម្ភចារិកមួយផ្ទាំងកប់ដីនៅក្នុងបរិវេណនៃប្រាសាទនេះ។ ផ្ទាំងសិលាចារិកនោះមានកម្ពស់ ១,៨៥ម៉ែត្រ សរសេរជាភាសាសំស្រ្កឹតមានចំនួន ១៧៨ ស្លោកគាថា ដែលបរិយាយអំពី ការបួងសួង ការលើកសរសើរព្រះរាជា ការតម្កល់ព្រះបដិមា ការចូលរួមថែទាំនិងផ្តល់តង្វាយពីព្រាហ្មផ្សេងៗពីស្តេចជ្វាស្តេចចាម ស្តេចយួននិងពីអ្នកភូមិនៅជុំវិញប្រាសាទពិធីអភិសេកព្រះនិងផ្តល់ព័ត៌មានអំពីបារាយណ៍ជយតដាកដែលមានប្រាសាទនាគព័ន្ធស្ថិតនៅចំកណ្តាលសិលាចារិកនេះនិពន្ធដោយព្រះអម្ចាស់វិរកុមារជាព្រះបុត្រាព្រះបាទជ័យវរ្ម័នទី៧។

ចំលាក់សត្វគោដ៏វិចិត្រក្នុងប្រាសាទព្រះខ័ន
ប្រាសាទព្រះខ័នមានរាងបួនជ្រុងទ្រវែងមានវិមាត្រប្រវែង៨០០ម៉ែត្រគុណ៧០០ម៉ែត្រសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧តែពុំបានសង់រួចនៅក្នុងសម័យព្រះអង្គទេ មហាក្សត្រក្រោយៗបានសង់បន្ថែមបន្ដបន្ទាប់នៅគ្រិស្តសតវត្សទី១២,១៣។ ក្បាច់រចនានៃប្រាសាទមានលក្ខណៈដូចជាប្រាសាទបន្ទាយក្តី និងប្រាសាទតាព្រហ្មដែរ ។
ប្រាសាទព្រះខ័នស្ថិតនៅតាមផ្លូវវង់ធំ ដោយចេញតាមផ្លូវទ្វារដីឆ្នាំងនៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី១២ក្នុងឆ្នាំ១១៩១ដោយព្រះបាទជ័យវរ្ម័នទី៧ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។

ក្លោងទ្វារប្រាសាទច្បាប់ចម្លាក់ជាច្រើន
ប្រាសាទនេះមានទំហំ៥៦ ហិចតា តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧បានផ្តួលរំលំពួកចាម ប្រាសាទមានកំពែងបួនជាន់នៅកំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ ព្រះវិស្ណុ ខាងលិចនិងព្រះឥសូរ ព្រះសិវៈខាងជើង។
នៅផ្នែកខាងត្បូងជាកន្លែងសម្រាប់គោរពបុព្វជន។ ប្រាសាទព្រះខ័នត្រូវបានកសាងនៅលើតំបន់ដែលព្រះបាទជ័យវរ្ម័នទី៧ បានទទួលជ័យជំនះលើការឈ្លានពានរបស់ពួកចាម ក្នុង១១៩១នៃគ្រឹស្តសករាជ។ ឈ្មោះនៃប្រាសាទមានន័យថា ព្រះខ័នជ័យដាវជ័យដែលយកឈ្មោះពីបុរាណជ័យស្រីទីក្រុងជ័យជំនះដ៏ពិសិដ្ឋ ។

ហោជាងប្រាសាទព្រះខ័ន
ទីតាំងដែលមានប្រាសាទសំខាន់បីគឺប្រាសាទព្រះខ័ន ប្រាសាទតាសោមនិងប្រាសាទនាគព័ន្ធត្រូវបានគេដាក់ឈ្មោះថានគរជយស្រីមានន័យថាទីក្រុងនៃព្រះខ័នជ័យ។ ប្រាសាទព្រះខ័នត្រូវបានកសាងនៅចំកណ្តាលអតីតនគរជយស្រីសម្រាប់ឧទ្ទិសថ្វាយជូនដល់ព្រះបិតារបស់ព្រះបាទជ័យវរ្ម័នទី៧ព្រះនាមធរណិន្រ្ទវម្ម៌ ក្នុងទម្រង់ជាបដិមាព្រះពោធិសត្វអវលោកេស្វរៈដែលមាននាមថាជយវម្ម៌ស្វេរនៅឆ្នាំ១១៩១។

ទិដ្ឋភាពដើមឈើរលំសង្កត់ប្រាសាទព្រះខ័ន
លើសពីនេះទៅទៀតនៅអឡុងពេលនៃការជួសជុលរាជធានីយសោធរបុរៈឬហៅថាក្រុងអង្គរធំដែលធ្លាប់ត្រូវបានដុតបំផ្លាញ់ដោយកងទ័ពចាមហើយវាមានតួនាទីជាកន្លែងសម្រាប់ព្រះមហាក្សត្រធ្វើការផងជាសកលវិទ្យា ល័យផងនិងសម្រាប់គោរពប្រតិបត្តិសាសនាចម្រុះទាំងព្រះពុទ្ធសាសនានិងព្រហ្មញសាសនា។

ចំឡាក់ស្រីនាងទេព្វអប្ស
ប្រាសាទព្រះខ័នក៏ធ្លាប់ជាសមរភូមិប្រយុទ្ធប្រឡាក់ទៅដោយថ្លុកឈាមនៅពេលកងទ័ពចាមវាយលុបនិងគ្រប់គ្រងក្រុងអង្គរនៅឆ្នាំ១១៧៧ ប៉ុន្តែត្រូវបានព្រះបាទជយវម្ម័ទី៧ ធ្វើសង្គ្រាមដណ្តើមយកជ័យបានមកវិញនៅឆ្នាំ១១៨១ ៕ដោយ:វង្សភក្ត័បុរីស្រីអយុត្យា

រូបព្រះកោដ្ឋ កន្លែងបញ្ចុះសព