សៀមរាប៖យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើង នៅវេលម៉ោង១៥ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១នៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាមក្រុងសៀមរាប។

សមត្ថកិច្ចចុះមកប្រមូលភស្តុតាង
សមត្ថកិច្ចបានបញ្ជាក់ថាករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងដោយប្រើអាវុធបាញ់១គ្រាប់ចំសៀតផ្កាខាងឆ្វេងធ្លាយមកសៀតផ្កាខាងស្តាំ។ ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុសអាយុ១៣ឆ្នាំជាសិស្ស បានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុកមុខងារកងរាជអាវុធហត្ថ ខេត្តសៀមរាប។

ទិដ្ឋភាពក្រោយអត្តឃាត
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុតាមការឆ្លើយបំភ្លឺរបស់ឪពុក-ម្តាយជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត។
ករណីនេះសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យ គឺជនរងគ្រោះពិតជាធ្វេីអត្តឃាតបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពជនរងគ្រោះត្រូវបានឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តល្អក់ ភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
ដោយ: បាគងដួងចិត្ត