ទំព័រដើម ព័ត៌មានជាតិ រដូវកាលត្រីចុះអ្នកស្រុកបរិបូណ៌ផ្សារពន្លៃសប្បាយកើបលុយលក់ត្រីបានថ្លៃ

រដូវកាលត្រីចុះអ្នកស្រុកបរិបូណ៌ផ្សារពន្លៃសប្បាយកើបលុយលក់ត្រីបានថ្លៃ

0 មត្តិ

កំពង់ឆ្នាំង÷ ប្រជាពលរដ្ឋណែនណាន់តាន់តាប់ចូលផ្សារទាំងព្រឹកព្រលឹមដើម្បីទទួលយកត្រីពីប្រជានេសាទដើម្បីចែកចាយទៅតាមខេត្តក្រុងនានាតម្រូវតាមបញ្ជាទិញរបស់ឈ្មួញកណ្តាល ។ស្ត្រីវ័យ៥០ឆ្នាំផ្លាយដៃកាន់កាំបិតរីឯក្បាលមានពាក់ដួនក្នុងសំលៀកបំពាក់ចាស់បន្តិចរៀបរាប់ថា នារដូវកាលត្រីត្រូវឆ្នាំនេះ ប្រជានេសាទស្រុកបរិបូណ៌ក៏ដូចជា ឆ្នុកទ្រូហាក់មិនសូវ សប្បាយចិត្តទេ ត្បិតអីតម្លៃទំនិញត្រី ថ្លៃជាងបណ្តាឆ្នាំមុនៗ ហើយពិបាកក្នុងការលក់ចេញខ្លាំងណាស់ ។ ព្រោះតម្រូវការនាំចេញមានការថមថយ ជាងឆ្នាំសព្វមួយដង គាត់ថាសង្ស័យតែ វិបត្តិសេដ្ឋកិច្ចសកល ដោយសារជំងឺមហារីកសួតប្រភេទថ្មីខូវិដ-19 ទើបការបញ្ជាទិញត្រីក្នុងស្រុកធ្លាក់ចុះ ។ ម្យ៉ាងវិញទៀត អាចបណ្តាលមកពីកត្តាបិទទ្វារព្រំដែនច្រកអន្តរជាតិ កម្ពុជា-ថៃ ទើបការបញ្ជាទិញក្រៅស្រុកចុះខ្សោយជារាល់ដងបែបនេះ។ ស្ត្រីដដែលថា÷សព្វថ្ងៃបើទោះបីជារដូវកាលថ្មី ត្រីត្រូវច្រើនក៏ពិតមែន ប៉ុន្តែតម្រូវការនាំចេញថយជាងពាក់កណ្តាលចំនួនអ្នកនេសាទ ក៏ថយដែរ។

ទិដ្ឋភាពថ្លឹងត្រី ឆ្កោក

ជាក់ស្តែងត្រីផ្សារពន្លៃប្រភេទ ត្រីឆ្កោកទម្ងន់ចាប់ពី ១,៥០០ក្រាមឡើងទៅបើទិញ២គីឡូក្រាមតម្លៃ ត្រឹមតែ ៣៣,០០០រៀល នេះប្រភេទឆ្កោកចំណែកត្រីចង្កែងខ្នាត១គីឡូក្រាមតម្លៃត្រឹមតែ១៣,០០០រៀល បើទិញ២គីឡូក្រាមចុះនៅត្រឹម៣៥,០០០រៀលត្រីចង្កែងខ្នាត ធំមធ្យមទម្ងន់៥០០ក្រាមចុះតម្លៃត្រឹម៥០០០រៀលទៅ៣,៥០០រៀលតែប៉ុនណោះ នេះសម្រាប់ទីផ្សារ ស្រុកបរិបូណ៌នាព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២១នេះ ។

អត្ថបទពាក់ព័ន្ធ