កោះកុង÷ទឹកធ្លាក់ឆាយយោងជារមណីដ្ឋានមួយបែបធម្មជាតិដែលកំពុងបង្ហាញសម្រស់ក្នុងព្រៃជ្រៅមានលក្ខណស្រដៀងគ្នានិងទឹកជ្រោះភ្នំគូលេនមានទីតាំងស្ថិតនៅភូមិប្រឡាយ ឃុំប្រឡាយស្រុកថ្មបាំង”តំបន់អារ៉ែង” ខេត្តកោះកុង។
រមណីយដ្ឋានទឹកជ្រោះឆាយយោងមានចំងាយផ្លូវពីសហគមន៍អារ៉ែងចំនួន២៥គីឡូម៉ែត្រ និងមានចំងាយ១៤គីឡូម៉ែត្រពីផ្ទះស៊ីអាយភ្នំខ្នងក្រពើបើយើងធ្វើដំណើរពីភ្នំខ្នងក្រពើទៅត្រូវដើរតាមផ្លូវទៅអារ៉ែងរហូតជិតដល់រូងជុំនាងនឹងបានឃើញមានផ្លូវបត់ស្តាំ ចុះច្រាំងក្នុងស្ថានភាពបន់បែនដាច់ខូចខាតបន្តិច ពេលទៅជិតដល់ គឺត្រូវដើរថ្មើរជើងបន្តប្រមាណជាចំងាយ ២គីឡូម៉ែត្រនិងដល់ទឹកធ្លាក់ឆាយយោង ។
ប្រជាកសិករនៅតំបន់អារ៉ែងបានឲ្យដឹងថាទឹកជ្រោះឆាយយោងគឺមានលក្ខណៈពិសេសផ្ទៃទឹកថ្លាយង់ចំហាយទឹកត្រជាក់ធើ្វឲ្យអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តបំភ្លេចនូវទុក្ខកង្វល់ពេលទៅដល់និងបានចុះហែបហែលលេងទឹកជ្រៅឆាយយោងពិតជាភ្លេចនូវការនឿយហត់ទាំងអំបាលម៉ាណជាក់ជាមិនខាន៕ ប្រភពះ Kindness Back