ស្វាយរៀង÷ប្រាសាទជីហោគឺជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀងស្ថិតនៅតំបន់ប៉ែកឦសាន នៃទីរួមខេត្ត ស្ថិតក្នុងភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក
ខេត្តស្វាយរៀង មានចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ។ប្រាសាទនេះកសាងឡើងក្នុងអំឡុងសតវត្សទី៦(លំនាំរចនាប័ទ្មសំបូរព្រៃគុហ៍) ប្រាសាទនេះសង់លើទីទួលមួយកន្លែងមានកម្ពស់ ៣ម៉ែត្រទំហំ៥០ម៉ែត្របួនជ្រុង រ៉បតាមមាត់ទន្លេជាប់ព្រំប្រទល់ដែនកម្ពុជា-វៀតណាម។
រីឯតួប្រសាទធ្វើអំពីឥដ្ឋនិងថ្មបាយក្រៀម បែមុខទៅខាងទិសកើតក្រៅពីនេះមានសុទ្ធតែទ្វារបង្អូចបញ្ចេត បិទជាប់ជញ្ជាំង។
ចំពោះមេរុទ្វារមេរុបង្អួច មានក្បាច់ផ្ញី និងក្បាច់ផ្សេងៗទៀត ធ្វើអំពីដីដុតទាំងអស់ ។
អ្នកភូមិថា ទីទួលប្រាសាទបុរាណនេះ កម្រមានអ្នកទេសចរណ៍ទៅទស្សនាណាស់ គឺគេទុកចោលគួរអោយអាណិតអាសូរ កេរ្តិ៍ដំណែលវប្បធម៌របស់បុព្វបុរសខ្មែរយើងខ្លាំងណាស់ គួរតែមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ធ្វើផ្លូវឲ្យបានល្អ ដើម្បីរក្សាទុក កេរ្តិ៍តំណែលដូនតាយើងតពីជំនាន់មួយ ទៅមួយជំនាន់ទៀត៕
ប្រភព៖មន្ទីរទេសចរណ៍ខេត្តស្វាយរៀង