បាត់ដំបង÷ប្រាសាទស្នឹង ជាគោលដៅទេសចរណ៍វប្បធម៌មួយដែលមានទីតាំងស្ថិតនៅភូមិស្នឹងខាងកើត ឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង ស្ថិតនៅភាគខាងលិចនៃទីរួមខេត្តបាត់ដំបង

ប្រាសាទស្រុកបាណន់
ដែលមានចម្ងាយប្រមាណ២២.៥៨ គីឡូម៉ែត្រដោយធ្វើដំណើរតាមផ្លូវលេខ ៥៧ ។
ប្រាសាទស្នឹង ត្រូវបានកសាងឡើងក្នុងកំឡុងសត្សវតិ៍ទី១២ដោយបែងចែកជាពីរផ្នែកគឺ ប្រាសាទស្នឹងខាងកើតនិងប្រាសាទស្នឹងខាងលិច។
ប្រាសាទទាំងពីរនេះស្ថិតក្នុងបរិវេណវត្តស្នឹង ។

ទិដ្ឋភាពកំពូលប្រាសាទស្នឹង
ប្រសាទទាំងពីរនេះកសាងអំពីឥដ្ធ នៅលើដីទួល ដែលមានបណ្តោយ៣០ម៉ែត្រ និងទទឹង២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយ ចំនួនបីដាច់ដោយឡែកពីគ្នា និងមានមានលក្ខណៈស្រដៀងនិងប្រាសាទនានាដែលកសាងក្នុងសត្ស វតិ៍ទី១២ ។ នៅពីខាងក្រោយប្រាសាទ មានព្រះវិហារមួយដែលទើបកាសាងថ្មី ហើយស្ថិនៅក្រោមការគ្រប់គ្រង របស់គណៈកម្មាការវត្ត៕ ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង