កោះកុង÷ភ្នំទ័ពជាងតំបន់ទាក់ទាញទេសចរណ៍ជួរភ្នំក្រវាញខាងត្បូងភ្នំនេះមានសក្តានុពលផ្នែកអេកូទេសចរណ៍និងមានរមណីយដ្ឋានធម្មជាតិជាច្រើនក្នុងនោះមានផ្ទាំងសិលាធំៗបីដូចជាប្រាង្គប្រាសាទបុរាណ ទន្ទឹមនឹងនេះនៅតំបន់ភ្នំទព័ជាងក៏មានទឹកជ្រោះបែបធម្មជាតិ
គួរជាទីទាក់ទាញភ្នែកអ្នកទៅកម្សាន្ត។
ភ្នំទ័ពជាងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្រែអំបិលខេត្តកោះកុងភ្នំខាងលើជាសហគមន៍ការពារធម្មជាតិ
ឧទ្យានជួរភ្នំក្រវាញខាងត្បូងសព្វថ្ងៃតំបន់នេះត្រូវបានចាត់ទុកជាទ្រព្យសម្បត្តិរបស់ជាតិទាំងអស់គ្នា ។
តំបន់ទេសចរណ៍ធម្មជាតិជួរភ្នំក្រវាញខាងត្បូងសព្វថ្ងៃ ត្រូវបានប្រជាពលរដ្ឋកាប់បំផ្លាញ់ជាបន្តបន្ទាប់បើទោះបីជាមានការការពារពីមន្ត្រីបរិស្ថានក៏ពិតមែនតែក៏មិនអាចទប់ស្កាត់បានដែរ ។ លើសពីនេះគមនាគមន៍ដែលធ្វើដំណើរទៅកាន់តំបន់ជួរភ្នំក្រវ៉ាញខាងត្បូងមានការលំបាកនៅឡើយ សង្ឃឹមថានៅថ្ងៃខាងមុខ រាជរដ្ឋាភិបាលនឹងមន្ទីរពាក់ពន្ធ័នឹងរៀបចំធ្វើដើម្បីជាប្រយោជន៍សម្រាប់ជាតិនិងប្រជាពលរដ្ឋ។