កំពង់ធំ ÷ប្រាសាទគុហនគរ គឺជាស្ថាបត្យកម្មដ៏ប្រណិតរបស់បុព្វបុរសខ្មែរ ដែលបានសាងទុកជាកេរមត៌កមានទីតាំងស្ថិតនៅក្នុង ភូមិ ត្រដក់ឃុំ ពង្រ ស្រុកបារាយណ៍ខេត្តកំពង់ធំ ។

ទិដ្ឋភាពប្រាង្គប្រាសាទ គុហនគរ
រមណីយដ្ឋានមួយនេះមានផ្ទៃក្រឡាដីប្រមាណ២០០ម៉ែត្ រគុណនិង ២០០ម៉ែត្រស្មើ ៤០ ០០០ម៉ែត្រការេ មានចម្ងាយ ៩៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញបត់ឆ្វេងដៃតាមផ្លូវលំមួយខ្សែចម្ងាយ ២ គីឡូម៉ែត្រទៀតទើបទៅទីប្រាង្គប្រាសាទបុរាណនោះ ។

ថេវគោបុរ:នៃប្រាង្គប្រាសាទ គុហនគរ
ប្រាសាទ (គុហនគរ) មានទ្រង់ទ្រាយប្រហាក់ប្រហែលគ្នានឹងប្រាសាទទន្លេបាទី ដែលកសាងឡើងអំពីថ្មបាយក្រៀម ក្នុងសតវត្សទី១១ នារជ្ជកាលព្រះបាទសូរ្យវរ័្មនទី១ ។ ប្រាសាទគុហនគរ មានបណ្ដោយ ៤៥ ម និង ទទឹង ៣៥ ម៉ែត្រ ព័ទ្ធជុំវិញដោយរបងថ្មបាយក្រៀម ដែលមានកំពស់ ៣ ម៉ែត្រ ។

កំពូលប្រាង្គប្រាសាទ បុរាណខ្មែរ ស្រុកបារាយណ៍
ប្រាសាទគុហនគរ ចែកជាបីថ្នាក់ផ្នែកទី១មានកំពស់ ៨ ម៉ែត្រ តំណាងឲ្យទិសទាំង៨ រីឯផ្នែកទី២មានកំពស់ ១២ ម៉ែត្រ លោកតំណាងឲ្យឆ្នាំកំណើតរបស់ មនុស្សទាំង១២ ចំណែកផ្នែកទី ៣ មានកំពស់ ១៥ ម៉ែត្រលោកធ្វើតំណាងឲ្យចំនួនរនោចនិងខ្នើតនៃយាមរបស់ដួងព្រះចន្ទ័ រវាងរនោចនិងខ្នើត ៕