កំពង់ឆ្នាំង÷ ប្រាសាទពណ្ណរាយគឺជាប្រភេទអំបូរប្រាសាទថ្នាក់ដំបូងរបស់ស្នាដៃស្ថាបត្យកម្មខ្មែរនាសម័យដើម ប្រាសាទនេះស្ថិតនៅលើកកំពូលរបស់ភ្នំធ្វើបុណ្យដែលមានកំពស់១៤០ម៉ែត្រនៅក្នុងភូមិច្រណូក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ប្រសាទពណ្ណរាយ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង
ប្រាសាទពណ្ណរាយមានចម្ងាយ១៣គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែងឆ្ពោះទៅកាន់តំបន់រមណីដ្ឋាននៃប្រាង្គប្រាសាទបុរាណនោះ ។
យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថាប្រាសាទពណ្ណរាយមានប្រាង្គចំនួន២បែមុខទៅ(ទិសខាងលិច) កសាងឡើងអំពីឥដ្ឋក្រហមនិងថ្មភក់នាកំឡុងសតវត្សទី ៧-៨ ប្រាសាទនេះធ្វើដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ដកស្រង់ពីរដ្ឋបាលខេត្តកំពង់ឆ្នាំង

ទិដ្ឋភាពនិងប្រាង្គប្រាសាទ