បន្ទាយមានជ័យ÷ប្រជាពលរដ្ឋនៅភូមិអូរជ្រៅសង្កាត់និងក្រុងប៉ោយប៉ែតចំណុចអគារថ្មីបានសម្តែងការព្រួយបារម្ភចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន ដោយពួកគេលើកឡើងថានៅពេលយប់ស្ងាត់
លើដងផ្លូវសាធារណ:មានក្មេងប្រុសៗរាប់សិបនាក់បានបង្កអសន្តិសុខ កាប់ចាក់គ្នាជាហេតុធើ្វឲ្យប្រជាពលរដ្ឋភិតភ័យចំពោះសុវត្ថិភាពជាខ្លាំង ។
ពលរដ្ឋម្នាក់មានមុខរបររត់ម៉ូតូពេលរាត្រីបានឲ្យដឹងថា ក្មេងប្រុសៗដែលចេញធើ្វសកម្មភាពកាប់ចាក់គ្នានៅទីនោះ ពួកគេភាគច្រើនសង្ស័យប្រើប្រាស់គ្រឿងញៀន(សេពថ្នាំញៀន)សាហាវដូចដំរីចុះប្រេងគាត់ស្នើឲ្យអាជ្ញាធរនិងសមត្ថកិច្ចបង្ក្រាបលើពួកនោះជាបន្ទាន់ ពុំនោះទេអ្នកធើ្វដំណើរពេលយប់មុខជារងគ្រោះដោយសារពួកវាជាមិនខាន ។
ចំណែកស្ត្រីម្នាក់ដែលមានលំនៅទល់មុខនិងផ្លូវច្រកអគារថ្មីនោះបានបង្ហើបឲ្យដឹងថា គាត់ក៏ព្រួយបារម្ភចំពោះសុវត្ថិភាពដែរ ព្រោះក្មេងទំនើងជាច្រើនបាន ធ្វើការអុកឡុកនៅតាមដងផ្លូវ ហើយណាត់គ្នីគ្នា មកចាក់កាប់ស្ទើររាល់យប់ពួកគេសាហាវដូចសត្វ ។
យ៉ាងណានាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ប៉ោយប៉ែតនៅព្រឹកថ្ងៃទី០៩ធ្នូ២០២១នេះ ស៊ីក្លូខ្មែរប៉ុស្តិ៍យើងនៅមិនទាន់អាចទាក់ទងដើម្បីសុំការបំភ្លឺពីលោកបាននៅឡើយទេ ជុំវិញការព្រួយបារម្ភរបស់អ្នកភូមិអូរជ្រៅនោះ ។ សង្ឃឹមថា នៅថ្ងៃខាងមុខអាជ្ញាធរនឹងចាត់វិធានការទប់ស្កាត់លើក្មេងទំនើងនោះជាមិនខាន ដើម្បីរក្សាភូមិឃុំមានសុវត្ថិភាពស្របតាមគោលនយោបាយថ្នាក់ជាតិ ៕