បន្ទាយមានជ័យ÷ កាលពីរសៀលថ្ងៃទី០៨ខែធ្នូ២០២១មេកងសន្តិសុខរបស់ក្រុមហ៊ុនកាសុីណូ ហូលីដេប៉ោយប៉ែតបានរងការវាយប្រហារពីជនបរទេសម្នាក់បន្ទាប់ពីរូបនោះព្យាយាមអូសវ៉ាលីចូលទៅក្នុងក្រុមហ៊ុនCASINO ។
យុវជនម្នាក់ស្លៀកពាក់ឈុតឯកសណ្ឋានជាសន្តិសុខ បានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសបរទេរូបនោះដើរអូសវ៉ាលីដើរសំដៅចូលទៅក្នុងបរិវេណក្រុមហ៊ុន ប៉ុន្តែត្រូវបានមេសន្តិសុខនោះព្យាយាមរារាំងហើយត្រូវជនបរទេសនោះយកវត្ថុរឹងវៃត្រូវត្រង់ត្របកភែ្នកចុងចិញ្ចើមបណ្តាលឲ្យបែកឈាម ។ក្រោយបង្កហេតុបុរសជាជនបរទេសនោះបានអង្គុយនៅមុខបរិវេណក្លោងទ្វារ របស់ក្រុមហ៊ុនកាស៊ីណូជាង៣០នាទីទើបបន្តដំណើរចេញក្រៅវិញ ដោយសុវត្ថិភាពគ្មានសមត្ថកិច្ចអង្គភាពណាទៅរំខានដល់រូបគាត់ឡើយ ។
មហាជនដែលឃើញហេតុការណ៍បានលើកឡើងថា កម្ពុជាជាប្រទេសមានច្បាប់គ្រប់គ្រាន់ដើម្បីប្រើប្រាស់ ប្រឆាំងនឹងអំពើហិង្សាអសន្តិសុខសង្គម ឬសកម្មភាពទាំងឡាយណាដែលបំពារបំពានមកលើអ្នកដទៃ ប៉ុន្តែអ្វីដែលមហាជនលោកហួសចិត្តនោះត្រង់ជាតិសាសន៍ដទៃមកបំពានលើម្ចាស់ប្រទេសហើយសមត្ថកិច្ច បែជារុញដាក់គ្នាមិនព្រមយកច្បាប់មកប្រើសោះ ។ពលរដ្ឋដដែលថាករណីខាងលើបើប៉ះលើខ្មែរដូចគ្នាម្លេះសមត្ថកិច្ចចាប់វ៉ៃខ្នោះរួចហើយចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត ឬបង្កហិង្សាមានស្ថានទម្ងន់ទោសឡើងក្តីក្តាន់គ្នាដល់តុលាការជាមិនខាន ។
សេចក្តីរាយការណ៍មកថាអង្គភាពចំណុះឲ្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតរួមមាន នគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃនគរបាលទេសចរណ៍ក្រសួងមហាផ្ទៃ កម្លាំងការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ។ សមត្ថកិច្ចទាំងអស់មិនបានធ្វើអន្តរាគមន៍បង្ក្រាបលើជនបរទេសនោះទេគឺទុកឲ្យគេធ្វើព្យុះភ្លៀងតាមអំពើចិត្តមើលងាយប្រជាជនខ្មែរម្ចាស់ប្រទេស ។
ពលរដ្ឋរិះគន់ចំពោះចំណាត់ការធូររលុងរបស់អាជ្ញាធរសម្រាប់ជនបរទេស ពួកគេមិនពេញចិត្ត ព្រោះច្បាប់ប្រែថាស្មើមុខគ្នា ជាបន្ទាត់ចុះហេតុបានជា អ្នកអនុវត្តច្បាប់មិនស្មើភាពគ្នាបែបនេះ ? ៕