កំពង់ឆ្នាំង÷រមណីយដ្ឋានភ្នំព្រះធាតុជា
រមណីយដ្ឋានមួយស្ថិតនៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង មានចម្ងាយពីទីរួមខេត្តប្រមាណជា៨៤ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។

ទិដ្ឋភាពរមណីយដ្ឋានភ្នំព្រះធាតុ
រមណីយដ្ឋាននេះភ្ញៀវទេសចរណ៍អាចទៅកម្សាន្តយ៉ាងសប្បាយរីករាយលើថ្មស្រស់ស្អាតធំៗនិងទាក់ទាញ រួមជាមួយនឹងម្លប់ឈើធំៗ ត្រឈឹងត្រឈៃជាទីមនោរម្យ។ ពេលទៅដល់កំពូលភ្នំ ភ្ញៀវទេសចរនឹងបានទស្សនានូវទេសភាពវាលស្រែបឹងបួរធំល្វឹងល្វើយ ដើមត្នោតដ៏ស្រស់ត្រកាលដុះរៀបជាជួរៗគួរចង់គុយគន់ ។

ថ្មភ្នំព្រះធាតុកំពង់ឆ្នាំង
ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធសម្រាប់ប្រជាពលរដ្ឋដែលមានជំនឿលើផ្លូវបរមី និងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្ត ជាលក្ខណៈគ្រួសារនិងជួបជុំមិត្តភក្ត្រដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ ។

ទិដ្ឋភាពទាក់ទាញរមណីយដ្ឋានភ្នំព្រះធាតុ
តទៅថ្ងៃខាងមុខពលរដ្ឋនៅតំបន់នេះអាចមានជីវភាពធូរធាដោយការលក់ដូរម្ហូបអាហារនិងផលិតផលក្នុងស្រុកតាមដងផ្លូវប្រសិនបើអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធចុះរៀបចំរមណីយដ្ឋានខាងលើឲ្យកាន់តែមានសោភណ័ភាពល្អជាងនេះដើម្បីទាក់ទាញភ្នែកអ្នកទៅទស្សនា មិនដឹងជាពលរដ្ឋលោកសប្បាយចិត្តយ៉ាងណាទេ ៕