ទំព័រដើម ព័ត៌មានជាតិ វិស័យអចលនទ្រព្យនៅជាយដែនខ្មែរថៃជាប់គាំង២ឆ្នាំឌុបពាណិជ្ជករលែងហ៊ានកំរើកខ្លួន

វិស័យអចលនទ្រព្យនៅជាយដែនខ្មែរថៃជាប់គាំង២ឆ្នាំឌុបពាណិជ្ជករលែងហ៊ានកំរើកខ្លួន

0 មត្តិ

បន្ទាយមានជ័យ÷ក្រុមឈ្មួញកណ្តាលលើវិស័យដីធ្លីនិងផ្ទះល្វែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យម្នាក់ៗហាក់នៅជាប់ទ្រឹង ខណៈសេដ្ឋកិច្ចប្រទេសកម្ពុជាមិនទាន់ងើបនៅឡើយ ។

អ្នកជំនាញថា កាលពីឆ្នាំ២០១៨ វិស័យអចលនទ្រព្យហាក់លោតកញ្ជ្រោលខ្លាំង ធ្វើឲ្យអ្នកមានទ្រព្យមធ្យម អាចបញ្ចេញទុនក្នុងការរកស៊ីលើ វិស័យដីធ្លីបាន ។ព្រោះកំណើនទីផ្សារបានកំរើកគ្រប់ទីកន្លែង ទាំងវិស័យផ្ទះល្វែង និងខុនដូផងដែរ ប៉ុន្តែអ្វីដែលអ្នករកស៊ី ស្រួលរកជាងគេ គឺមុខជំនួញខាងដីឡូតិ៍ ពាណិជ្ជករ ពិតជា រកចំណូលបានខ្ពស់និងលឿនជាងការរកស៊ី ផ្សេងៗ ៣០ដង ។ នៅពេលវិស័យ អចលនទ្រព្យស្ទុះខ្លាំង កំណើនសេដ្ឋកិច្ច ពលរដ្ឋក្នុងតំបន់និង សេដ្ឋកិច្ច ជាតិមានលំនឹងល្អ ។

ពាណិជ្ជករថា ស្រាប់តែនៅដើម២០២០អ្វីៗបានប្រែប្រួលស្រឡះ ស្របពេលវិបត្តិជំងឺមហារីកសួតប្រភេទថ្មី ខូវិដ-19 ចាប់កំណើតមកកំណើននៃសេដ្ឋកិច្ចកម្ពុជា ស្រុតចុះយា៉ងគំហុកជាមួយគ្នានេះ វិស័យអចលនទ្រព្យ ក៏លែងងើបក្បាលរួចដែរ ។ លើសពីនេះ ក្រុមអ្នករកស៊ីសង់ខុនដូ សម្រាប់ជួលឲ្យជនបរទេសនៅតំបន់ជាយដែនខ្មែរ-ថៃ ម្នាក់ៗ ក៏ជាប់គាំមិនស្ទើរដែរ ព្រោះគ្មានអ្នកទេសចរណ៍មកកម្ពុជាដូចកាលកំឡុងឆ្នាំ២០១៨នោះឡើយ។ពាណិជ្ជករភាគច្រើន បានវិនិយោគទុនចងសម្ព័ន្ធចាប់ដៃគូជាមួយធនាគារក្នុងស្រុកដូច្នេះ វិស័យទេសចរណ៍បានធ្លាក់ចុះចំណែកវិស័យដីធ្លីក៏ធ្លាក់ចុះ ប៉ុន្តែកម្ចីការប្រាក់របស់ធនាគារនៅតែដំណើរការជាប្រក្រតីមិនឈប់ខានជាហេតុធើ្វឲ្យប្រជាពលរដ្ឋ វន័កស្ទើរដកដង្ហើមមិនចេញ ក្លាយជាមានបំណុលទ្វេដងហើយដកខ្លួនមិនរួចទៀតផង ។

សូមរំលឹកថា វិស័យដីធ្លីនៅ ក្រុងប៉ោយប៉ែតគឺមាន តម្លៃដល់ទៅ៣០០០$១ម៉ែត្រការេ នៅចំណុចផ្លូវដើមពុទ្រា ចំណែកតម្លៃដីនៅ បរិវេណក្រុមហ៊ុន កាស៊ីណូផ្កាយ៥ starvegas វិញដី១ការេហក់ឡើងដល់ទៅជាង ១០០០$ ចំណែកដីធ្លីនៅ តំបន់ផ្លូវជាតិលេខ៥៨ដី១ការឹ ហក់ឡើងដល់ទៅ ៣០០$ ក៏មាន ។

ប៉ុន្តែបច្ចុប្បន្ន វិស័យនេះបានដួលងើបលែងរួចទៅហើយ មានដើមខែធ្នូ២០២១នេះ ពាណិជ្ជករភាគច្រើនក្ស័យធននិងខ្លះទៀតរត់ចោលស្រុកដោយសារបំណុល និងរបរដីធ្លី ដែលស្មានមិនដល់នេះឯង ៕

 

អត្ថបទពាក់ព័ន្ធ