ប្រទេសអាហ្សង់ទីនក្លាយជាជើងឯកការប្រកួតបាល់ទាត់ពិភពលោក World Cup ជាថ្មី ចាប់តាំងពីឈ្នះការប្រកួតលើកចុងក្រោយបង្អស់កាលពីឆ្នាំ ១៩៨៦ មក។
ប្រទេសអាហ្សង់ទីនបានឈ្នះការប្រកួតបាល់ទាត់ពិភពលោក World Cup នៅថ្ងៃអាទិត្យ ទី ១៨ ខែធ្នូ ក្រោយពីយកឈ្នះក្រុមបារាំងនៅក្នុងវគ្គកាត់សេចក្ដីប៉េណាំងទី ដែលអាហ្សង់ទីនទាត់ចូល ៤ គ្រាប់ទល់នឹង ២ គ្រាប់។ ការប្រកួតវគ្គកាត់សេចក្ដីប៉េណាំងទីនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមទាំងពីរទាត់ចូល ៣ គ្រាប់ស្មើគ្នានៅក្នុងការប្រកួតទាំងមូលនិងនៅក្នុងការប្រកួតថែមម៉ោងចំនួន១៥នាទីពីរដង។
ក្រៅពីទទួលបានពានរង្វាន់ជើងឯកបាល់ទាត់ពិភពលោក World Cup ក្រុមអាហ្សង់ទីនក៏នឹងទទួលបានប្រាក់រង្វាន់ចំនួន៤២លានដុល្លារផងដែរ។ ចំណែកឯក្រុមបារាំងនឹងទទួលបានប្រាក់រង្វាន់ចំនួន ៣០ លានដុល្លារ៕