វៀតណាម÷ ប្រទេសវៀតណាមបានយកពន្ធនាគារ ហ្សាឡៅ ដែលជាកន្លែងឃុំឃាំង មនុស្សនាកំឡុងឆ្នាំ១៩៦៤ បើកដំណើរការប៉ុស្តិ៍វិទ្យុផ្តាច់មុខនៅលើ Spotify ដើម្បីទាក់ទាញទស្សនិកជននិងយុវជនវ័យក្មេងៗឲ្យចូលលេងកម្សាន្ត ប្រយោជន៍ទាក់ទាញភ្ញៀវទេសចរណ៍ ។
ពន្ធធនាគារខាងលើបានកសាងឡើងកំឡុងឆ្នាំ១៩៦៤-១៩៧៣ គឺជាកន្លែងដាក់ក្រុមអ្នកបើកយន្តហោះចំបាំងគ្រាដែលវៀតណាមមានជម្លោះជាមួយ វៀតណាមខាងត្បូង កាលនោះសហរដ្ឋអាមេរិកដឹកនាំដោយ លោកJohn McCain ជាប្រធានាធិបតី។
ចំណែក អតីតបេក្ខជនប្រធានាធិបតីអាមេរិកនិងលោក Douglas Peter Peterson ដែលក្រោយ មកបានធើ្វជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដំបូងគេនៅឯប្រទេស Việt Nam ។
ពន្ធធនាគារ ដ៏ចាស់មួយនេះ អាចដាក់អ្នកទោសបានដល់ទៅ៥,០០០នាក់ សព្វថ្ងៃបានប្រែក្លាយជា សួនមហោស្រពខ្នាតអន្តរជាតិ ដើម្បីរកចំណូល និងជាកន្លែងប្រវត្តិសាស្ត្រ សម្រាប់ការចងចាំផង ។
ពន្ធធនាគារនេះអាចស្រូបយកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិរាប់លាននាក់អាចប្រមូលបានចំណូលរាប់លានដុល្លារផងដែរបម្រើដល់ប្រជាជនវៀត ណាមរកចំណូលពីអតីតមន្ទីរឃុំឃាំងមួយនេះ។
យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា÷ ពន្ធធនាគារ(Hỏa Lò Prison) បានសាងសង់ឡើង កំឡុងឆ្នាំ១៨៨៦-១៩០១ កាលណោះបានដាក់ឈ្មោះថា Maison Centrale ជាមណ្ឌល ឃុំឃាំង របស់មៃសិន។ វាត្រូវបានគេចាត់ទុកជាកន្លែងឃុំឃាំងមួយក្នុងចំណោមពន្ធនាគារដ៏សាហាវបំផុតទាំងបី របស់ប្រទេសវៀតណាម គឺពន្ធនាគារ សិនអូ និងសៀងឡា ៕