ទំព័រដើម ព័ត៌មានអន្តរជាតិ របបយោធាមីយ៉ាន់ម៉ាប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤នាក់ចោទពីបទជួយអនុវត្តអំពើភេរវកម្មប្រឆាំងរដ្ឋាភិបាល

របបយោធាមីយ៉ាន់ម៉ាប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤នាក់ចោទពីបទជួយអនុវត្តអំពើភេរវកម្មប្រឆាំងរដ្ឋាភិបាល

Breaking news

0 មត្តិ

បរទេស÷ វាគឺជាការប្រហារជីវិតលើកដំបូងបង្អស់នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនិងបណ្តាលឲ្យមានការថ្កោលទោសពីអន្តរជាតិ ។

សកម្មជនទាំង ៤រូបនោះត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងសវនាការបិទទ្វារកាលពីខែមករា និងមេសាកន្លងទៅ ពួកគេត្រូវបានចោទប្រកាន់ពីបទ ជួយដល់កងជីវកលដើម្បីប្រឆាំងនឹងកងទ័ពមីយ៉ាន់ ម៉ា ដែលដណ្តើមបានអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំមុននិងការបង្ក្រាបបង្ហូរឈាមលើគូប្រជែង ។
រដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា (NUG) ដែលជារដ្ឋបាលស្រមោលហាមឃាត់ដោយរបបយោធា បានថ្កោលទោសចំពោះការប្រហារជិវិតនោះ និងបានអំពាវនាវឲ្យមានចំណាត់ការអន្តរជាតិប្រឆាំងនឹងរបបមីយ៉ានម៉ា។

ក្នុងចំណោមអ្នកត្រូវបានប្រហារជីវិត មានលោក Kyaw Min Yu ឥស្សរជនប្រជាធិបតេយ្យ ដែលត្រូវគេស្គាល់ច្បាស់តាមរយៈឈ្មោះ Jimmy និងអតីតសមាជិកសភា និងជាសិល្បៈករឈ្មោះ Phyo Zeya Thaw  នេះបើយោងតាមកាសែត Global New Light របស់មីយ៉ានម៉ាចុះផ្សាយកាលពីថ្មីៗនេះ ។

លោក Kyaw Min Yu និង Phyo Zeya Thaw ចាញ់បណ្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសរបស់ពួកគេកាលពីខែមិថុនា ចំណែកមនុស្ស២នាក់ទៀតឈ្មោះ Hla Myo Aung និង Aung Thura Zaw ។
លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ានម៉ាបាននិយាយថា÷ខ្ញុំមានអារម្មណ៍រន្ធត់ចំពោះការប្រហារជីវិតរបស់របបយោធាលើអ្នកស្នេហាជាតិ និងជើងឯកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

លោកស្រី Thazin Anyunt Aung ភរិយារបស់លោក Phyo Zeya Thaw បាននិយាយថា គាត់មិនត្រូវបានគេប្រាប់អំពីការប្រហារជីវិតរបស់ស្វាមីឡើយ ។

ចំណែកសាច់ញាតិរបស់អ្នកផ្សេងទៀត មិនទាន់អាចទាក់ទងបានភ្លាមៗទេ ។ ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានចុះផ្សាយថាអ្នកនាំពាក្យរបបយោធាឈ្មោះ Zaw Min Tun បានបញ្ជាក់ពីការប្រហារជីវិតអ្នកទាំងនោះ។

សូមបញ្ជាក់ថា ការប្រហារជីវិតកាលពីពេលមុននៅក្នុងប្រទេសនេះ ត្រូវបានអនុវត្តតាមរយៈការព្យួក៕

អត្ថបទពាក់ព័ន្ធ