ប្រទេសថៃ÷ កាលពីយប់ថ្ងៃទី០៩ខែកុម្ភឆ្នាំ២០២២ប្ រជាពុទ្ធបរិសទ្ធ័ចំណុះជើងវត្តបាងយាកប្រែកស្ថិតក្នុងខេត្តសមុទ្របាកានប្រទេសថៃ បានឡោមព័ទ្ធ វត្តហើយបានហៅ តម្រួតឲ្យមកដឹងឮខណ:ពួកគេសង្ស័យថា នៅក្នុងកុដិ ព្រះចៅអធិការមានលាក់ស្រីនិងផឹកស្រាជាប្រចាំនាពេលយប់ឡើង ។ ទិដ្ឋភាពប្រជាពុទ្ធបរិស័ឡោមពទ័្ធកុដិចៅអធិការ
ក្រោយតម្រួតបានមកដល់បានធ្វើការឆែកឆេរ កុដិព្រះចៅអធិការបានប្រទះឃើញស្ត្រីម្នាក់ដែលចៅអធិការ ក្លែងបន្លំអង្គុយនៅក្បែរទូទឹកកកផ្លូវឡើងជាន់ទី២ ក្នុងកុដិចៅអធិការហើយគ្រប់ស្បង់ចីពរពីលើដើម្បីបិទបាំងកុំឲ្យអ្នកផងមើលឃើញ ។រូបភាពព្រះចៅអធិការនិងស្រីស្នេហ៍នៅក្នុងកុដិ
ហេតុការណ៍ពទ្ធ័កុដិ ព្រះចៅអធិការវត្ត បាងយ៉ាកប្រែកខាងលើ ធ្វើឡើងកាលពីយប់ថ្ងៃទី៩ខែកុម្ភឆ្នាំ២០២២ ក្រោយរកឃើញស្រីក្នុងកុដិ តម្រួតបាននាំព្រះកាយព្រះចៅអធិការវត្តនោះទៅកាន់ស្ថានីយតម្រួតខេត្តសមុទ្របាកាន ប្រទេសថៃដើម្បីធ្វើសាកសួរតាមនីតិវិធី ។
ទិដ្ឋភាពជុំវិញ កុដិគេមាន ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានមកតាម និងពិនិត្យលើចំណាត់ការ របស់តម្រួត ថាតើអនុវត្តន៍លើ មេវត្តខាងលើសក្តិសមតាម ពុទ្ធវិន័យធរដែរឮទេ ៕ ដោយ: អាចារ្យលក្ខណ៍