ប្រទេសថៃ÷ ប្រជាជនថៃមានការភ្ញាក់ផ្អើលពេញដងផ្លូវខណៈព្រះភិក្ខុ សង្ឃមួយអង្គបានបើករថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវសាធារណៈស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំកាលពីរសៀលថ្ងៃទី០៦ខែមករាឆ្នាំ២០២២ ។
សេចក្តីប្រកាសព័ត៌មានរបស់ តម្រួតថៃ បានឲ្យដឹងថា ដោយសារព្រះសង្ឃស្រវឹងខ្លាំង ហើយជាន់ហ្វ្រាំងមិនត្រូវទើបបង្កឲ្យទៅបុកប៉ះនិងមនុស្សផ្សេងទៀតអស់ជាច្រើននាក់ ។ ក្រោយបុកប៉ះព្រះសង្ឃកើតអារម្មណ៍ភ័យខ្លាចបានព្យាយាមបើករត់គេចឲ្យផុតពីប្រជុំមនុស្សដឹងអីថា រឹតតែបង្កបញ្ហាកាន់តែច្រើនឡើងៗរថយន្តទៅមុខលែងរួចទើបសម្រេចចិត្តមកដល់ ។
ព្រឹត្តិការណ៍នេះបានកើតឡើងនៅថ្ងៃចុងសប្តាហ៍ស្ថិតក្នុងភូមិអូឡាឡា ស្រុកភឿមខាខេត្តឈៃហ្វាម ប្រទេសថៃ ។
សេចក្តីរាយការណ៍បញ្ជាក់ថា ព្រះសង្ឃអង្គបង្កគ្រោះថ្នាក់ខាងលើព្រះអង្គគង់នៅ វត្តThana ThaiTa ស្រុកភួគរ ខេត្ត អូឡាំ ព្រះអង្គបើករថយន្ត ទៅទិញទំនិញខណៈផ្សារមួយចំនួនត្រូវបិទខ្ទប់ក្រោយទិញបានហើយ ក៏ជួបអ្នកស្គាល់គេ បបួលឆាន់ភេសជ្ជៈហើយក៏ស្រវឹងខ្លាំងបើកបររថយន្តត្រឡប់មកវិញស្រាប់តែងងុយសឹងក៏បង្កឲ្យបុករះតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រមូលយក ភស្តុតាងពាក់ព័ន្ធយកទៅរក្សាទុក នៅការិយាល័យស្នងការ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់នាពេលក្រោយ ។ អត្ថបទដកស្រង់ សារព័ត៌មាន Chaiyaphum News