ប្រទេសចិន÷ នារដូវកាលថ្មីសម្រាប់រដូវត្រជាក់បានចូលខ្លួនមកដល់ ចំពេលប្រជាកសិករនៃប្រជាជនចិន បានសម្រេចចិត្តប្រមូលផលដំណាំ ដែលពួកគាត់បានដាំជាលក្ខណៈគ្រួសារតាមផែនការកសិកម្មដែលគេនិយមហៅថាបន្លែហត្ថកម្ម។
ប្រភេទបន្លែកសិកម្ម ដែលប្រជាជនចិន និយមដាំដុះនោះ មានដូចជា ដំឡូង ឆៃថាវ ការ៉ូត និងស្ពៃ ក្តោប ។ល។ បន្លែប្រភេទនេះ ងាយស្រួលដល់ការដាំដុះដោយសារ ដីកសិកម្ម របស់អ្នកស្រុកនៅភូមភាគខេត្ត ហាយណាយ និង អាន់ហ៊ូយ មានជីវជាតិល្អ និងជាប្រភេទដីខ្សាច់ល្បាយ ។
ក្រុមប្រឹក្សាភិបាលកម្មករ នៃក្រសួងដាំដុះចិន បានលើកឡើងថា បន្លែហត្ថកម្ម របស់អ្នកស្រុក ខេត្ត ហាយណាន និង ខេត្ត អានហ៊ុយ ជាប់ចំណាត់ថ្នាក់លេខល្អ បើប្រៀបធៀបនិងបណ្តាខេត្តមួយចំនួនទៀត ព្រោះបន្លែ ហត្ថកម្ម វាតម្រូវឲ្យប្រជាកសិករយកចិត្តទុកដាក់ថែទាំ និងជា ពិសេសការផ្តល់នូវទឹកសម្រាប់ប្រើប្រាស់ឲ្យគ្រប់គ្រាន់ លើសពីនេះទៅទៀត ពូជបន្លែហត្ថកម្មអាស្រ័យលើការចេះច្នៃប្រឌិតដីធ្លីផង ។
កសិករ ថា បន្លែរបស់ពួកគាត់ មិនដែលលំបាករកទីផ្សារ ដើម្បីលក់ផងទេឲ្យតែដល់រដូវត្រជាក់ក្រុមហ៊ុន បញ្ជាទិញខ្នាតតូចនិងមធ្យមចុះមកដល់កន្លែងដាំដុះតែម្តង ដោយក្រុមហ៊ុននីមួយៗចង់បានបន្លែស្រស់ៗ និងរក្សាទុកបានយូរថ្ងៃ ។កសិករប្រជាជនចិនបានសម្តែងការសប្បាយរីករាយឲ្យតែដល់រដូវប្រមូលផល បន្លែហត្ថកម្ម ភូមិភាគ ខេត្តហាយណាន និង អាន់ហ៊ូយ ត្រូវបានគេចាត់ទុក ខេត្តនេះថាជាឋានបន្លែហត្ថកម្ម៕