បរទេស÷ហ្វូងមនុស្សជាច្រើននាំគ្នាចេញមកតវ៉ាបង្កើតជារូបភាពក្រុមៗ ប្រមូលផ្តុំគ្នានៅទីលានមួយក្នុងរដ្ឋ សូហ្វីយ៉ា ប្រទេសប៊ុលហ្ការី ក្រោយពីរដ្ឋអាជ្ញាបានប្រកាសប្រើប្រាស់វិធានការបិទខ្ទប់ជំងឺខូវិដ-19 ជាថ្មី ប្រយោជន៍ទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍។
សេចក្តីរាយការណ៍បានបន្តថា អ្នកតវ៉ានៅតែប្រមូលគ្នាសម្រុកចូល ប៉ងធ្វើសកម្មភាពរារាំងក្រុមប៉ូលិស ដែលចុះមករៀបចំសណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែនៅតែមិនអាចរុញច្រានក្រុមកម្លាំង ពលរដ្ឋបះបោរប្រឆាំងនោះបានឡើយ ។ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាជាមួយហ្វូងមនុស្សនិងអាជ្ញាធរ បង្កឲ្យមានអ្នករងរបួស ជាពិសេសមន្ត្រីប៉ូលិសជាច្រើននាក់ដែលឈរទប់ទល់និង កម្លាំងបុកចូល របស់ក្រុមបះបោរ ។ លុះក្រោយមកកម្លាំងប៉ូលិសត្រូវបានដាក់បន្ថែម បង្កើនឲ្យមានចំនួនច្រើន ហើយសម្រេចចិត្តបុករុញឲ្យកម្លងក្រុអ្នកតវ៉ា ត្រឡប់ទៅក្រោយវិញបានជោគជ័យ ។
ព្រឹត្តិការណ៍ប៉ះទង្គិចគ្នានោះបានកើតឡើងកាលពីថ្ងៃអង្គារ៍ ខែមករាឆ្នាំ២០២២នេះ បន្ទាប់ពីអាជ្ញាធរប្រើប្រាស់វិធានការទប់ស្កាត់ជំងឺខូវិដ-19សាជាថ្មីម្តងទៀត ៕