ទំព័រដើម ព័ត៌មានអន្តរជាតិ ត្រីធូណាយក្សទម្ងន់២១១គីឡូក្រាមតម្លៃ១៤៦,០០០ដុល្លារ

ត្រីធូណាយក្សទម្ងន់២១១គីឡូក្រាមតម្លៃ១៤៦,០០០ដុល្លារ

ព័ត៌មាន អន្តរជាតិ

0 មត្តិ

ប្រទេសជប៉ុន÷ ក្រុមអ្នកនេសាទមួយក្រុមបានបង់សំ ណាញ់ប៉ះចំស្តេចត្រីធូណាយក្សមួយក្បាលដែលមានទំងន់ 211 គីឡូក្រាម (ប្រមាណ 465 ផោន)លក់បានប្រហែល 16,88 លានយ៉េន(ប្រហែល 146.000 ដុល្លារ)ក្នុងការដេញថ្លៃ។

សាច់ត្រីធូណាយក្សទម្ងន់២១១Kg

ក្រុមប្រជានេសាទដដែលបានលើកឡើងថា ពួកគេមានអាជិពនេសាទត្រីធូណានេះអស់រយៈ២០ឆ្នាំមកហើយនៅក្នុងសមុទ្រនេះប៉ុន្តែអ្វីដែលពួកមិនធ្លាប់ឃើញនោះគឺត្រីធូណាយក្សដូចនេះ ពួកគេស្មានតែដុំថ្មអណ្តែត តាមរលកសមុទ្រយក្សដឹងអីថាជាត្រីធូណាសោះ។

ក្រោយដឹងថា ស្តេចធូណាបង្ហាញខ្លួន ពួកប្រជានេសាទប្រើប្រាស់ឧបករណ៍ដើម្បីចងគ្រៀកវាឲ្យនៅមួយអន្លើ ហើយទើបយកកាប្លិ៍ចងរឹតធូណា ការពាររសាត់តាមរលក ចូលទៅក្នុងទឹកជ្រៅ ។

បន្ទាប់ពីបាននាំយកស្តេច ត្រីយក្សទៅដាក់តាំងហើយពួកគេត្រូវធ្វើកាំបិតដ៏ពិសេសដើម្បី ធ្វើសាច់ត្រីមិនឲ្យខូចខាត និងត្រូវតាមបច្ចេកទេសបែបថ្មី ដែលអ្នកស្រុកប្រទេសជប៉ុនធ្លាប់ធ្វើកន្លងមក គឺត្រូវស្វែងរកស្នាដៃរបស់ចុងភៅ ដ៏ចំណានខ្នាតអន្តរជាតិ។ជំរើសចុងភៅសម្រាប់ធ្វើត្រីយក្ស

សាច់ត្រីធូណាត្រូវបានដាក់ឲ្យដេញថ្លៃបានធ្វើឡើងនៅផ្សារត្រីដ៏ធំបំផុតរបស់ទីក្រុងតូក្យូ ត្រីធូណាត្រូវបានគេបែងជាចំណិតៗដាក់តាំងជាសាធារណៈតមកទើបយកទៅចំអិនក្នុងភោជនីយដ្ឋានតូក្យូ ដែលជាភោជនីយដ្ឋានលំដាប់លេខ១នៅប្រទេសជប៉ុន៕

អត្ថបទពាក់ព័ន្ធ