បរទេស÷ ស្ត្រីម្នាក់ជាជនជាតិជប៉ុន ឈ្មោះ កានី តាក់ណាកា ”Kane Tanaka”គឺមានមនុស្សជាច្រើនកុះករបានប្រារព្ធពិធីខួបកំណើតឲ្យគាត់ជាលើកទី១១៩ ឆ្នាំនៅថ្ងៃនេះដោយទទួលបានតំណែងជាស្ត្រីចំណាស់ជាងគេបំផុតនៅលើពិភពលោក។
សមាជិកគ្រួសារនិយាយថា Tanaka បានកើតនៅឆ្នាំ ១៩០៣ ពួកគេរំពឹងថាស្ត្រីចំណាស់រូបនេះនឹងរស់នៅដល់អាយុ១២០ឆ្នាំ ទើបស្លាប់ ។
ប្រជាជនជប៉ុនជាច្រើនបានសម្តែងនូវមោទនភាព ខណៈប្រទេសខ្លួនមាន មនុស្សអាយុវែងជាងគេបំផុតលើពិភពលោក ពួកគេថា តទៅមុខទៀត ប្រទេសនេះនឹងបន្តស្វែងរកមនុស្សជាច្រើនទៀតដែល មានអាយុកាលវែងបែបនេះនៅប្រទេសជប៉ុន ។ ស្ត្រីដែលមានអាយុវែងនោះ នាងរស់នៅក្នុងផ្ទះថែទាំខ្លួននៅតំបន់ហ្វូគូកូប្រទេសជប៉ុន សព្វថ្ងៃនឹងរីករាយនឹងល្បែងផ្គុំរូប សូកូឡានិងភេសជ្ជៈដែលមានជាតិកាបូន ៕