បរទេស÷ ទីក្រុងញូវយ៉កប្រជាជនមកពីគ្រប់ទិសទីលើពិភពលោកបានដុតអនុស្សាវរីយ៍ដែលមិនចង់បានរបស់ពួកគេនៅកំឡុងឆ្នាំ២០២១ គឺកម្មវិធីធ្វើឡើងនៅទីលាន NYC ពួកគេថាភាពសោកសៅនេះជាលើកទី ១៥ ហើយអ្វីដែលពួកគេបានធ្វើគឺទទួលបានភាពជោគជ័យឲ្យត្រឡប់មកវិញបាន ។

សេចក្តីថ្លែងមុនដុតពាក្យ២០២១ចោល
ក្រុមអ្នកផ្តើមគំនិតនិងបំផុសគំនិតលើកឡើងថាវាប្រពៃណីអាមេរិកឡាទីនព្រឹត្តិការណ៍បានជ្រើសរើស យកភ្លើងនៅឆ្នាំនេះ ដើម្បីឱ្យប្រជាជនកម្ចាត់ភាពអវិជ្ជមានចាប់ពីឆ្នាំ២០២១ចេញទៅ ។
សារជាច្រើនទាក់ទងនឹងជំងឺរាតត្បាតCovid-19 ប៉ុន្តែប្រជាជនបានបង្ហាញខ្លួនជាមួយនឹងសម្លេងស្រែកកងរំពងគ្រប់ប្រភេទ ដើម្បីដុតពាក្យថា ២០២១ ។ មនុស្សជាច្រើនកំពុងសង្ឃឹមលើពាក្យថ្មីឆ្នាំ២០២២ជាពាក្យអាចនាំមកនូវលាភសំណាងមាសប្រាក់និងសុភមង្គលនានាចូលមកជំនួឆ្នាំ២០២១។

សកម្មភាពប្រជាពលរដ្ឋនៅញូវយ៉ក
សម្លេងកងរំពងពេញទីលាន ក្រុងញូវយ៉កជាពិសេសហ្វូងមនុស្ស មានដៃកាន់បដាសសេរពាក្យថា លាហើយឆ្នាំ២០២១ លាហើយជំងឺរាតត្បាតខូវិដ-១៩ ៕