បរទេស÷កងទព័រណសិរ្សរំដោះជាតិ KNLAបានចាប់ខ្លួនកងកម្លាំងយោធាចំនួន៧នាក់រួមមានមេបញ្ជាការកងវរសេនាតូចចំនួន៤នាក់ក្នុងទឹកដីរដ្ឋKayin Klla ខណៈពួកគេកំពុងជិះរថយន្តបំឡាសទី ។
ហេតុការណ៍ចាប់ខ្លួនក្រុមទាហានទាំង៧នាក់នោះប្រព្រឹតនៅថ្ងៃទី៣០ ខែធ្នូ ២០២១ កម្លាំងប្រដាប់អាវុធរួមទាំងមេបញ្ជាការកងវរសេនាតូចនៅភាគខាងត្បូងស្រុក មីយ៉ាវាឌី Myawaddy ។
ប្រភពថា ហេតុការណ៍ស្ទាក់ចាប់ក្រុមទាហានរដ្ឋប្រហារនោះនៅតាមដងផ្លូវបែកជាបួនផ្លូវឈៀងម៉ៃ ។ ក្រុមទាហានដែលត្រូវបានចាប់នោះ គឺទាហានរណសិរ្សបានឲ្យទូរស័ព្ទទៅកាន់ថ្នាក់ដឹកនាំឲ្យប្រាប់ថាខ្លួនបានត្រូវកងទ័ពរណសិរ្សរំដោះជាតិចាប់បានខណៈកំពុងផ្លាស់ប្តូរទីលំនៅជាមួយរថយន្តជិះគ្នា៧នាក់នេះបើតាមBBC ចេញផ្សាយនាព្រឹកមិញ ។
សកម្មជនរណសិរ្សរំដោះជាតិ បានបន្ថែមថាការប្រយុទ្ធគ្នារវាងសហភាពជាតិខារ៉ែន និងកងទ័ពរណសិរ្សរំដោះជាតិ ខាឈិន ត្រូវបានសម្លាប់នៅក្នុងរបបយោធារយៈពេល៤ឆ្នាំ ។ទន្ទឹមនឹងនេះការប្រយុទ្ធគ្នារវាងកងទ័ពក្លនលូនបានសម្លាប់កងទ័ព KHLA ជាច្រើននាក់ ក្នុងក្រុង Kawkareik ហើយមនុស្សចំនួន៥នាក់បានរងរបួស ។
កងកម្លាំងតស៊ូ រណសិរ្សរំដោះជាតិបានផ្តុំគ្នាពង្រាយបង្កើតជាទ័ពព្រៃដ៏អង់អាចប្រឆាំងនឹងរបបយោធា មុីង អ៊ុងឡាងក្រុមនេះបានចងក្រងសម្ព័ន្ធមិត្តជាមួយ អ្នកប្រជាធិបតេយ្យតាមបណ្តារដ្ឋនីមួយៗ ធ្វើឡើងដើម្បីការពារប្រជាជនដែលជិះជាន់ដោយកងទ័ពរដ្ឋប្រហារយោធា ៕