ប្រទេសមីយ៉ាន់ម៉ា÷ កាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១ មនុស្សយ៉ាងហោចណាស់៣៥នាក់ត្រូវបានគេរៀបចំបូជាក្នុងរណ្តៅរួមគ្នាក្រោយមានការប៉ះទង្គិចគ្នា ដោយកម្លាំងប្រដាប់អាវុធ ។

ទិដ្ឋភាពប្រមូលសាកសពបញ្ចុះរួមគ្នា
អ្នកស្រុកកាយ៉ាស”Kayah”នៃរដ្ឋការែនKarenni បានឲ្យដឹងថាសាកសពជនរងគ្រោះទាំងនោះត្រូវបានគេប្រមូលផ្តុំហើយបញ្ចុះនៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០ ២១អ្នកស្លាប់ទាំងនោះមាន៣៥នាក់គឺជាសាកសពរបស់ស្ត្រីនិងកុមារតូចៗ ។
ប្រភពព័ត៌មាន ដែលចុះផ្សាយដោយសារព័ត៌មានរបស់ មីយ៉ាន់ម៉ាបានធ្វើការចោទប្រកាន់លើក្រុមទាហានខាង រដ្ឋប្រហារ របស់មេទ័ព ម៉ីងអ៊ូង ឡ៊ាង ព្រោះសកម្មភាពរបស់ កងទ័ពនោះមិនបង្កប់នូវសាមាន្យចិត្តឡើយ ។

ពេលរៀបចំបញ្ចុះសពប៉ះទង្គិចនិងទាហានរដ្ឋប្រហារ
ជុំវិញសោកនាដកម្មរបស់ពលរដ្ឋការេនធ្វើឱ្យអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ ក្នុងនោះក៏មានខ្សែភាពយន្ត៣៣ផ្សេងគ្នាបានមកផ្តិតយករូបភាពសាកសពទាំងនោះមុនពេលត្រូវបានបញ្ចុះរួមគ្នា ៕ដោយ: ប៊ីប៊ីស៊ី