បរទេស÷ ក្មេងស្រីអាយុ 14 ឆ្នាំម្នាក់ត្រូវបានគេបាញ់សម្លាប់ដោយគ្រាប់កាំភ្លាំងចូលតាមប្រឡោះជញ្ជាំងនៅពេលដែលមន្រ្តីប៉ូលីស” Los Angele” បានប៉ះទង្គិចគ្នាដោយអាវុធ នៅឯហាងមួយភាគខាងជើងហូលីវូដរដ្ឋកាលីហ្វ័រញ៉ា។

ទិដ្ឋភាពក្រោយកើតហេតុ
ក្មេងនាងបានស្លាប់នៅក្នុងដៃម្តាយរបស់នាងពេលកំពុងលាក់ខ្លួននៅក្នុងបន្ទប់ពោពេញដោយសំលៀកបំពាក់នាងត្រូវបានស្គាល់ថា ឈ្មោះ Valentina Orellana-Peralta ទើបតែបានមករស់នៅសហរដ្ឋអាមេរិកអស់រយៈពេលប្រហែលជា6ខែប៉ុនណោះ ។
ក្រុមគ្រួសារបាននិយាយថាពួកគេបានចាកចេញពីប្រទេសឈីលីដើម្បីឱ្យរួចផុតពីអំពើហឹង្សាក្នុងការស្វែងរកជីវិតដ៏ប្រសើរជាងមុននៅក្នុងទីក្រុងយូ ។

នាងស្រែកយំដៃកាន់បដា ស្វែងរកយុត្តិធម៌ជូនកូនស្រី
ស្ថានីយ៍ប៉ូលីសត្រូវបានគេអំពាវនាវឱ្យមកកាន់កន្លែងកើតហេតុបន្ទាប់ពីមានរបាយការណ៍ជាច្រើន អំពីការប៉ះទង្គិចដោយអាវុធសម្លាប់មនុស្សហើយជនសង្ស័យនៅទីនេះផងទៀត ។ យោងតាមកាសែត Los Angeles Times បានផ្សាយថា មន្រ្តី LAPD បានបាញ់សម្លាប់មនុស្សចំនួន 18នាក់ក្នុងចំណោម 38 នាក់បានស្លាប់ក្នុងឆ្នាំ 2021 កាសែតថាចំនួនបានកើនឡើងយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ ។
ក្រុមគ្រួសាររបស់ក្មេងជំទង់ដែលបានស្លាប់នោះពួកគេបានឈរនៅខាងក្រៅ ការិយាល័យកណ្តាលរបស់ប៉ូលីសឡូសអាន់ជឺឡេសកាលពីថ្ងៃអង្គារនេះដើម្បីអំពាវនាវឱ្យមានយុត្តិធម៌និងចងចាំកូនស្រីរបស់ពួកគេ។ដោយ : កវីជាយដែន