ព័ត៌មានបរទេស÷កងកម្លាំងប៉ូលិសអ៊ីស្រាអែលបានចុះវាយកម្ទេចផ្ទះប្រជាពលរដ្ឋប៉ាឡេស្ទីនមួយខ្នងដែលកំពុងស្ថិតក្នុងសាងសង់នៅឡើយក្នុងទីក្រុងហេប្រុនថោន ។

សកម្មភាពប៉ះទង្គិចរវាងបាតុករនិងប៉ូលិសអ៊ីស្រាអែល
ម្ចាស់លំនៅឋានដែលជាជនកសិករបានស្រែកយំពោពេញដោយក្តីទុក្ខព្រួយនិងសោកស្តាយលំនៅឋាននោះ ហ្វូងមនុស្សជាច្រើនបានខឹងសម្បារហើយព្យាយាមបញ្ឈប់សកម្មភាពរុះរើដោយប៉ូលិស ប៉ុន្តែត្រូវបានរារាំងដោយកងកម្លាំងរបស់អាជ្ញធរយ៉ាងខ្លាំងក្លាបំផុត ។

សកម្មភាពអាជ្ញាធរកំទេចលំនៅឋាន ប៉ាឡេស្ទីន
កម្លាំងប៉ូលីសបានបំបែកហ្វូងបាតុកម្មប្រឆាំងនិងការរុះរើលំនៅឋាននោះដោយប្រើប្រាស់បំពង់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីញែកក្រុមបាតុករឲ្យបែកគ្នាខ្ជាត់ខ្ចាយ ។
សកម្មភាពរបស់អាជ្ញាធរអ៊ីស្រាអែលនោះ បានធ្វើឲ្យមានមនុស្សស្លាប់ម្នាក់ដោយសារគ្រាប់កាំភ្លើង និងយ៉ាងហោចមនុស្ស៧នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលគ្រាដែលកម្លាំងអាជ្ញាធរសម្រុកចូលវាយប្រហារលើលំនៅឋានពលរដ្ឋប៉ាឡេស្ទីនចំពេលថ្ងៃបុណ្យណូអែលតែម្តង ។

សកម្មភាពប៉ូលីសបាញ់កាំភ្លើង បំបែកបាតុកម្ម
ជុំវិញកម្លាំងអាជ្ញាធរអ៊ីស្រាអែលចុះវាយកំទេចលំនៅ ឋានរបស់កសិករជនជាតិប៉ាឡេស្ទីននោះរដ្ឋអាជ្ញាបានអះអាងថា ពលរដ្ឋប៉ាឡេស្ទីនបានសាងសង់ផ្ទះដោយគ្មានការអនុញ្ញាតច្បាប់ដូច្នេះរដ្ឋអាជ្ញាត្រូវមានភារកិច្ចដើម្បីទប់ស្កាត់នៃអំពើសាងសង់នោះជាបន្ទាន់ ៕