វៀតណាម÷ ក្រុមឈ្មួញរកស៊ីនាំចេញផ្លែឈើទៅប្រទេសក្រៅកំពុងរងការខូចខាតយ៉ាងតំណុំ ដោយសារវិបត្តិជំងឺមហារីកសួតប្រភេទថ្មីខូវិដ-19 ធ្វើឲ្យចរន្តនាំចេញត្រូវបានខកខាន ។
ឈ្មួញម្នាក់នៅខេត្តអ៉ាងយ៉ាងបានលើកឡើងថា ពួកគាត់កំពុងតែខាតបង់ទ្រព្យធន់យ៉ាងច្រើនហើយ កំពុងតែខកចិត្ត ត្បិតថាពួកគាត់មិននឹកស្មានថា វិបត្តិជំងឺមហារីកថ្លើមប្រភេទថ្មីនេះវាអូសបន្លាយយូរអង្វែងបែបនេះទេ ។
ពាណិជ្ជករ ដដែលលើកឡើងទៀតថាបើគិតជាការខាតបង់ទ្រព្យនោះគឺច្រើនលានដុល្លារ លើសពីនេះទៅទៀតផ្លែឈើដែលទុំខូចទាំងនោះមិនអាចកែច្នៃទៅជាអ្វីបានទៀតផង ។
យ៉ាងណាមិញសង្ឃឹមថាថ្ងៃខាងមុខក្រសួងដឹកជញ្ជូន នឹងគិតគួរដល់ពួកគាត់ជាមិនខានព្រោះថាបញ្ហាខាត បង់នេះវាជាចរន្តសកលលោកមិនមែនពាណិជ្ជករ មិនប្រឹងប្រែងទេ ។
ចំណែកកសិករខ្នាតតូចនិងមធ្យមតាមកសិដ្ឋានស្រែចម្ការនានាក៏រងនូវការខាតបង់ប្រាក់ចំណូលដ៏ច្រើន លើសលប់និយាយជារួមរកតែថ្លៃដើមវិញស្ទើរមិនគ្រប់គ្រាន់ផង ៕