ទំព័រដើម ព័ត៌មានអន្តរជាតិ ស្ត្រីវៀតណាមជាប់ចោទដាក់ពន្ធនាគារ៩ឆ្នាំពីបទឃោសនាប្រឆាំងរដ្ឋកុម្មុនិស្ស

ស្ត្រីវៀតណាមជាប់ចោទដាក់ពន្ធនាគារ៩ឆ្នាំពីបទឃោសនាប្រឆាំងរដ្ឋកុម្មុនិស្ស

0 មត្តិ

ប្រទេសវៀតណាម៖តុលាការទីក្រុងហាណូយបានកាត់ទោសស្រ្តីម្នាក់ឈ្មោះផាម តួនត្រាង Pham Doan Trang អាយុ ៤៣ឆ្នាំឱ្យជាប់ពន្ធនាគារ ៩ឆ្នាំកាលពីថ្ងៃអង្គារបទឃោសនាប្រឆាំងនិងរដ្ឋដោយចេតនាដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សង្គមជាតិនិងសេចក្តីសុខប្រជាជន ។

យោងតាមព្រះរាជអាជ្ញាទីក្រុងហាណូយ អ្នកស្រី ត្រាង ជាអ្នករស់នៅទីក្រុងហាណូយ “បានបង្កើត រក្សាទុក និងផ្សព្វផ្សាយឯកសារ និងអត្ថបទដែលមានខ្លឹមសារប្រឆាំងរដ្ឋ ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៧ ដល់ខែធ្នូ ឆ្នាំ ២០១៨។

បទសម្ភាសន៍របស់នាងជាមួយទូរទស្សន៍ BBC និងវិទ្យុអាស៊ីសេរី (RFA) របស់វៀតណាម បានបំភ្លៃការដឹកនាំ និងគោលនយោបាយរបស់អាជ្ញាធរ បង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល បង្កសង្គ្រាមចិត្តសាស្ត្រ និងផ្សព្វផ្សាយព័ត៌មានប្រឌិត ដើម្បីបង្កការភ័ន្តច្រឡំក្នុងចំណោមប្រជាពលរដ្ឋ។

ត្រាងត្រូវបានគេស្គាល់ថា ជាអ្នកសរសេរប្លុកម្នាក់ដែលបានធ្វើការឱ្យកាសែតជាច្រើន ហើយបានសរសេរអត្ថបទរបស់នាងចេញផ្សាយនៅបរទេស។

យោងតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាម ការឃោសនាប្រឆាំងរដ្ឋាភិបាលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២០ ឆ្នាំ ៕

ប្រភព៖ សុីសុីថាមស៍

អត្ថបទពាក់ព័ន្ធ